ក្មេងស្រីអាយុ២ឆ្នាំចុះលេងទឹកប្រឡាយក្បែរផ្ទះលង់ស្លាប់ នៅស្រុកស្វាយចេក

បន្ទាយមានជ័យ ៖ ក្មេងស្រីអាយុ២ឆ្នាំម្នាក់បានបាត់បង់ជីវិត ខណៈពេលចុះលេងទឹកប្រឡាយក្បែរផ្ទះរបស់ខ្លួនលង់ក្នុងទឹកដោយគ្មានអ្នកណាបានដឹង បង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង០៤ និង៣០នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចប្រឡាយទឹកខាងជើងវត្តបឹងស្នោស្ថិតក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ 

ប៉ូលិសស្រុកស្វាយចេក បានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ យីន ស្រីយ៉ាវ អាយុ២ឆ្នាំ មានម្តាយឈ្មោះ ផុន សុភា អាយុ៣៥ឆ្នាំជាស្រ្តីមេម៉ាយ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប៉ូលិសបន្តថា ដំបូងម្តាយបានទៅធ្វើការស៊ីឈ្នួលដកស្មៅដំឡូងមីឱ្យគេ ហើយបានទុកក្មេងស្រីរងគ្រោះឱ្យនៅជាមួយបងៗជាអ្នកមើល ដោយបងៗមិនបានយកចិត្តទុកដាក់មើលប្អូន ក្មេងរងគ្រោះបានដើរទៅលេងទឹកប្រឡាយក្បែរផ្ទះ បណ្តាលឱ្យលង់ស្លាប់មិនដឹងពីពេលណានោះទេទាល់តែសពអណ្តែតបានគេប្រទះឃើញ។ 

សពក្មេងស្រីរងគ្រោះ បានប្រល់ជូនម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីក្រុមការងារពិនិត្យនិងធ្វើកោសល្សវិច័យរួចរាល់៕


 

-->
adverise with khmeread