ឃាត់បុរសម្នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅស្រុកស្អាង

កណ្ដាល​ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២ និង១០នាទីក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅចំណុចលើផ្លូវបេតុង ភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហួ វិបុល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០២កញ្ចប់តូច និង២-ម៉ូតូ ចំនួន ០១គ្រឿងម៉ាកស្មាស់វីពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1O-0313។ 

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល បានចុះល្បាតក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឃុំព្រែកអំបិល ,លុះដល់ចំណុចកើតហេតុខាងលើក៏បានប្រទះឃើញជនសង្ស័យខាងលើកំពុងជិះម៉ូតូ, ភ្លាមនោះកម្លាំងប៉ូលិសបានត្រួតពិនិត្យឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់តូចនៅខ្លួនរបស់ឈ្មោះ ហួ វិបុល រួចបាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកប៉ុស្តិ៍រដ្ឋបាលព្រែកអំបិលដើម្បីសាកសួរ។

នៅចំពោះមុខប៉ូលិស, ឈ្មោះ ហួ វិ បុលបានឆ្លើយសារភាពថា «គ្រឿងញៀនចំនួន០២ កញ្ចប់តូចខាងលើគឺជារបស់ខ្លួនពិតប្រាកដមែន ខ្លួនបានទិញក្នុងតម្លៃ៣០,០០០រៀល (បីម៉ឺនរៀល) ពីឈ្មោះ ឈុត មន្នី ភេទប្រុស អាយុ ២៨ឆ្នាំនៅភូមិកូនជ្រេ ឃុំព្រែកអំបិល  ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកមកប្រើប្រាស់និងចែកចាយបន្តដោយលក់ក្នុងមួយកញ្ចប់តម្លៃ២០០០០រៀល (ពីម៉ឺនរៀល)។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕


 

-->
adverise with khmeread