ការសិក្សារបស់ថៃរកឃើញថា អ្នកស្លាប់ដោយកូវីដចំនួន ១៤ ភាគរយ គឺបានចាក់វ៉ាក់សាំងមួយដូស

ការចាក់វ៉ាក់សាំងកូវីដ១៩តែមួយដូសមិនធានាថាអាចរស់រានមានជីវិតបានទេ ប្រសិនបើឆ្លងមេរោគ ដោយ ១៤ ភាគរយនៃអ្នកស្លាប់បានទទួលដូសដំបូងរបស់ពួកគេ នេះបើយោងតាមក្រុមមន្រ្តីគ្រប់គ្រងជំងឺឆ្លងរបស់ថៃ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានតាមដានកំណត់ត្រានៃការចាក់វ៉ាក់សាំងលើអ្នកស្លាប់ចំនួន ១៣.៦៣៧ នាក់នៅទូទាំងប្រទេសថៃហើយបានរកឃើញថា ១.៩៦៧ នាក់ក្នុងចំណោមនោះស្មើនឹង ១៤,៤ ភាគរយបានទទួលវ៉ាក់សាំងលើកទីមួយរួចហើយ។

ការស្ទាបស្ទង់នេះបានរកឃើញថាមានមនុស្សស្លាប់ចំនួន ១០៧ នាក់ក្នុងចំណោមមនុស្សដែលបានទទួលថ្នាំពីរដូសឬត្រឹមតែ ០,៨ ភាគរយនៃចំនួនស្លាប់សរុប ខណៈដែលការស្លាប់ចំនួន ៨.៨០៣ នាក់ឬ ៦៤,៦ ភាគរយមិនបានចាក់វ៉ាក់សាំងទេ។

នាយកដ្ឋាននេះនិយាយថាមានអ្នកស្លាប់ចំនួន ២.៧៦០ នាក់ឬ ២០,២ ភាគរយដែលមិនអាចត្រូវបានចាត់ថ្នាក់នៅក្នុងក្រុមណាមួយដោយសារតែមិនមានកំណត់ត្រាចាក់វ៉ាក់សាំងនៅក្នុងមូលដ្ឋានទិន្នន័យ Mor Prom ឬដោយសារមានព័ត៌មានផ្ទុយគ្នាច្រើនពេក។

នាយកដ្ឋាននេះមិនបានបញ្ចេញតួលេខសម្រាប់វ៉ាក់សាំងផ្សេងៗដែលកំពុងត្រូវបានប្រើនោះទេ។

ការសិក្សាស្រាវជ្រាវនេះបានគ្របដណ្តប់រយៈពេលពីថ្ងៃទី ២៥ ខែកក្កដាដល់ថ្ងៃទី ៩ ខែកញ្ញា ដោយសិក្សាច្រើនបំផុតទៅលើមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំឡើងទៅ។ លទ្ធផលនេះត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទទី១៣កញ្ញាដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ (CCSA)៕ ប្រភព ៖ Bangkok Post

-->
adverise with khmeread