សម្តែងមិនសូវសម YouTuber ម្នាក់ក្តិចកូនអាយុ៩ឆ្នាំឱ្យយំ នៅពេលឆ្កែរបស់ពួកគេកើតជំងឺគ្រោះថ្នាក់

YouTuber ម្នាក់បានលុប Channel របស់នាងចោលបន្ទាប់ពីបង្ហោះដោយចៃដន្យនូវកន្លែងដែលនាងបានបង្ហាត់កូនប្រុសកំពុងយំអាយុ ៩ ឆ្នាំរបស់នាងអំពីរបៀបដែលគាត់គួរដាក់រូបភាព Thumnail លើវីដេអូ។

Jordan Cheyenne អាយុ ៣០ ឆ្នាំមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ាបានពិពណ៌នាខ្លួនឯងថា ជាអ្នកបង្កើតមាតិកាឬវីដេអូទាក់ទងនឹងសម្រស់និងបែបផែនជីវិត ហើយបានបង្ហោះវីដេអូកំណត់ហេតុជាញឹកញាប់អំពីការចិញ្ចឹមកូនប្រុសរបស់នាងឈ្មោះ Christian ជាស្ត្រីមេម៉ាយតាំងពីឆ្នាំ ២០១៣ ។

នៅក្នុងវីដេអូដែលមានចំណងជើងថា "យើងខូចចិត្ត" ហើយបានបង្ហោះកាលថ្ងៃពុធដោយ Cheyenne បានប្រាប់ទស្សនិកជនថាកូនឆ្កែថ្មីរបស់គ្រួសារនាងត្រូវបានធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគ Parvovirus ជាជំងឺអាចបណ្តាលឱ្យស្លាប់សម្រាប់ឆ្កែដែលមិនបានចាក់វ៉ាក់សាំង។

យ៉ាងណាមិញនៅចុងវីដេអូដែលនាងសន្មត់ថាកាត់ចោលនោះ នាងបែរជាភ្លេចកាត់ចេញ ដោយបង្ហាញនាងកំពុងក្តិចកូនឱ្យយំបង្ហាញការសោកស្តាយ ដែលឆ្កែកើតជំងឺធ្ងន់ធ្ងរ។

ហើយវីដេអូនោះត្រូវបានគេរិះគន់យ៉ាងចាស់ដៃរហូតដល់ថ្នាក់នាងលុប Channel ដែលមានអ្នកគាំទ្រកន្លះលានចោល៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread