ក្រុមហ៊ុន Pfizer ប្រមូលថ្នាំផ្តាច់បារីដ៏ពេញនិយម Chantix ចូលឃ្លាំងវិញ ក្រោយរកឃើញសារធាតុបង្កមហារីក

ក្រុមហ៊ុន Pfizer ប្រកាសប្រមូលថ្នាំផ្ដាច់បារីដ៏មានប្រជាប្រិយរបស់ខ្លួនឈ្មោះ Chantix បន្ទាប់ពីវាត្រូវបានគេរកឃើញថាមានផ្ទុកភ្នាក់ងារបង្កមហារីកខ្ពស់ដែលមានឈ្មោះថា Nitrosamine ។

យោងតាមសេចក្តីជូនដំណឹងមួយដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនផលិតឱសថនេះបានប្រមូលមកវិញនូវថ្នាំ Chantix 0.5mg និង 1mg ទាំងអស់ ដោយសារតែវត្តមានរបស់សារធាតុ Nitrosamine, N-nitroso-varenicline (NDMA) លើសកម្រិតកំណត់ដែលទទួលយកបណ្តោះអាសន្នរបស់ FDA។

បន្ទាប់មកនៅក្នុងការធ្វើបច្ចុប្បន្នភាពដែលត្រូវបានប្រកាសនៅថ្ងៃសុក្រ FDA ​​បានណែនាំ "អ្នកជំងឺដែលប្រើថ្នាំ Varenicline ដែលត្រូវប្រមូលយកមកវិញដើម្បីបន្តប្រើថ្នាំបច្ចុប្បន្នរបស់ពួកគេរហូតដល់ឱសថការីផ្តល់ថ្នាំជំនួស ឬវេជ្ជបណ្ឌិតរបស់ពួកគេចេញវេជ្ជបញ្ជាការព្យាបាលផ្សេង" ។

ខ្លួនបានបន្ថែមថាអត្ថប្រយោជន៍សុខភាពនៃការបញ្ឈប់ការជក់បារីមានហានិភ័យខ្ពស់ជាងមហារីកពីសារធាតុ Nitrosamine ដែលមិនស្អាតនៅក្នុង Varenicline ។

Pfizer បានផ្អាកការចែកចាយថ្នាំ Chantix កាលពីខែកក្កដាបន្ទាប់ពីរកឃើញកម្រិត Nitrosamine នៅក្នុងថ្នាំគ្រាប់ហើយបានប្រកាសថាខ្លួននឹងប្រមូលថ្នាំផ្ដាច់បារីដែលមាន ១២ គ្រាប់ក្នុងមួយបន្ទះ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread