ពួក ISIS-K វាយប្រហារដោយគ្រាប់បែកជាលើកដំបូងនៅអាហ្វហ្គានីស្ថានសម្លាប់មនុស្ស២នាក់ បណ្តាឱ្យរបួស២០នាក់ចាប់តាំងពីទ័ពអាមេរិកនិងអង់គ្លេសដកចេញ

ការបំផ្ទុះគ្រាប់បែកនៅតំបន់បេះដូងរបស់ក្រុម ISIS-K នៅអាហ្វហ្គានីស្ថានបានសម្លាប់មនុស្ស ២ នាក់និងបណ្តាលឱ្យរបួសរហូតដល់ ២០ នាក់បន្ថែមទៀតនៅក្នុងការវាយប្រហារដ៏សាហាវលើកដំបូងចាប់តាំងពីអាមេរិកនិងអង់គ្លេសដកទ័ពចេញកាលពីខែមុន។

ការផ្ទុះចំនួនបីបានធ្វើឱ្យកក្រើកទីរួមខេត្ត Jalalabad ភាគខាងកើតកាលពីថ្ងៃសៅរ៍នៅក្នុងការវាយប្រហារសំដៅទៅលើរថយន្តរបស់តាលីបង់។

មិនមានការអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះភ្លាមៗទេ ប៉ុន្តែក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលមានទីស្នាក់ការនៅតំបន់នោះគឺជាសត្រូវរបស់តាលីបង់។

កូនចៅ ISIS-K បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់បែកកាលពីខែមុននៅអាកាសយានដ្ឋានកាប៊ុលដែលបានសម្លាប់មនុស្សជាង ១៧០ នាក់រួមទាំងទាហានម៉ារីនអាមេរិក ១៣ នាក់។

អ្នករបួសបីនាក់ក្នុងការផ្ទុះនេះគឺជាជនស៊ីវិលនិង ១៦ នាក់ជាយុទ្ធជនតាលីបង់ដែលអ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃសៅរ៍គ្រាប់បែកមួយបានផ្ទុះឡើងនៅក្នុងរដ្ឋធានីកាប៊ុលដោយបណ្តាលឱ្យមនុស្ស ២ នាក់រងរបួស។ គោលដៅនៃការបំផ្ទុះគ្រាប់បែកមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេ។

ក្រុមតាលីបង់កំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និងសន្តិសុខដ៏ធំនៅពេលពួកគេព្យាយាមគ្រប់គ្រងប្រទេស ហើយការបញ្ហាប្រឈមកាន់តែខ្លាំងឡើងជាមួយក្រុមបះបោរ IS នឹងកាន់តែធ្វើឱ្យពួកគេខ្សត់ខ្សោយធនធានបន្ថែមទៀត៕ ប្រភព ៖ Daily Mail

-->
adverise with khmeread