ឆ្លងចរន្តអគ្គិសនី​ឆេះផ្សារដំបូលខៀវស្ថិត​នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ មានករណីអគ្គិភ័យ​ ​មួយកន្លែងកើតឡើងនៅផ្សារដំបូលខៀវ ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំងថ្លឹងទី១ សង្កាត់​ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង​ ១២និង១០នាទីយប់រំលងអាធ្រាត​ ថ្ងៃអាទិត្យ​ ត្រូវនឹងថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២១​។

ប៉ូលិសនិយាយថា ម្ចាស់ទីតាំងលោកឧកញ៉ា​ កាំង​ ឡេង​ ភេទប្រុស​ អាយុ ៣៩ឆ្នាំ មុខរបរ អគ្គនាយកផ្សារ និងឈ្មោះ​ សុង​ គឹមហួរ​ ភេទប្រុស​ អាយុ​​៥២ឆ្នាំ​ មុខរបរ​ អ្នកគ្រប់គ្រងផ្សារ។ 

ប៉ូលិសបន្តថា មូលហេតុដែលបណ្ដាលឱ្យអគ្គិភ័យខាងលើគឺមកពី ឆ្លងចរន្តអគ្គិសនី​។​ រីឯសំភារខូចខាតរួមមាន​ ឆេះ​តូបថ្ម​ប្រក់​ស័ង្កសី​ ទំហំ​ ២០០ម៉ែត្រ​ គុណ​ ១២ម៉ែត្រ ឆេះខូចខាតតូបអស់ចំនួន​ ៦តូប ឆេះ​សម្ភារៈអស់ទាំងស្រុង​ ​(ស្លាប់​មនុស្ស​ ៖ គ្មាន, របួស​មនុស្ស​ ៖ គ្មាន)។ 

ដោយប្រើរថយន្តការិយាល័យអគ្គិភ័យ​ ៖ ចំនួន ២៣គ្រឿង​ ប្រើប្រាស់ទឹក​ចំនួន​ ២៣ឡាន​ ស្មើនឹង​ ៩២ម៉ែត្រគូប​, រថយយន្តជំនួយ ៖ ក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង​ ប្រើប្រាស់ទឹក​អស់​ ២ឡាន​ ស្មើរនឹង​ ១២ម៉ែត្រគូប​, រថយន្តក្រុមហ៊ុន​ស្រាបៀរកម្ពុជា​ ចំនួន​ ០១គ្រឿង​ ប្រើប្រាស់ទឹក​អស់​ ០១ឡាន​ ស្មើនឹង​ ០៦ម៉ែត្រគូប​, រថយន្តពន្លត់របស់ក្រុមហ៊ុន​ ISI ចំនួន​ ១គ្រឿង​ ប្រើប្រាស់ទឹកអស់​ ១ឡាន​ ស្មើរនឹង​ ៤ម៉ែត្រគូប​​ ពន្លត់ចប់ នៅម៉ោង​ ១ និង១០នាទីយប់រំលងអាធ្រាត​ នាថ្ងៃខែឆ្នាំដដែល៕ 

-->
adverise with khmeread