ផ្សាដែកធ្លាក់កម្ទេចភ្លើងបង្កជាអគ្គិភ័យឆេះអគារជាន់ទី៤កំពុងសាងសង់

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅអគារ៤ជាន់កំពុងសាងសង់ ស្ថិតតាមផ្លូវជាតិលេខ១  ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បណ្តាលឱ្យឆេះសម្ភារក្នុងផ្ទះជាន់ទី៤មួយចំនួន, តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ។

សមត្ថកិច្ចនិយាយថា មូលហេតុនៃការឆេះនេះបណ្តាលមកពីផ្សាដែកធ្លាក់កម្ទេចភ្លើងបង្កជាអគ្គិភ័យ និងបង្កឱ្យខូចខាតសម្ភារជាន់ទី៤ និងសម្ភារសំណង់មួយចំនួន និងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

សមត្ថកិច្ចបន្តថា គ្រោះ អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង នាវេលាម៉ោង ២ និង២០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យរបស់ការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ៣ គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប និងរថយន្តជំនួយបុរីប៉េងហួតបឹងស្នោ ចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង៨ម៉ែត្រគូប៕


 

-->
adverise with khmeread