បញ្ជូនបុរសម្នាក់ទៅដាក់ពន្ធនាគារ ពីបទ​ ​គំរាម​ថានឹង​សម្លាប់​និង​ប្រើប្រាស់​គករឿងញៀន

ប៉ៃលិន ៖ កម្លាំងប៉ូលិសផ្នែកយុត្តិធម៌ក្រុងប៉ៃលិន ថ្ងៃពុធថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បាននាំខ្លួនជនជាប់ចោទម្នាក់ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួន ពីបទ​ «ធ្វើ​ឱ្យខូចខាត​ដោយ​ចេតនា​ គំរាម​ថានឹង​សម្លាប់​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សាតធាតុ​ញៀន»។​ 

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស្រិន​ រ៉ា​យូ​ ភេទប្រុស អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​ ជនជាតិខ្មែរ​ ទីលំនៅបច្ចុប្បន្ន​ ភូមិ​បរឌិននៀវ​ សង្កាត់​ប៉ៃលិន​​ ក្រុង​ប៉ៃលិន​​  ខេត្ត​ប៉ៃលិន​ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន។

ការឃុំខ្លួនយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ​៤៨១​ ចុះថ្ងៃទី​២២​ ខែ​កញ្ញា​ ឆ្នាំ២០២១ របស់លោក ហ៊ុយ​ ទីហួ​ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន បានសម្រេចឃុំខ្លួនជន​សង្ស័យ​ខាងលើ ​ពីបទ​ ធ្វើ​ឱ្យខូចខាត​ដោយ​ចេតនា​ គំរាម​ថានឹង​សម្លាប់​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សាតធាតុ​ញៀន​ ដែលបានប្រព្រឹត្តនៅភូមិ​បរឌិននៀវ​ សង្កាត់​ប៉ៃលិន​​ ក្រុង​-​ខេត្ត​ប៉ៃលិន​ កាលពី​ថ្ងៃទី​១៩​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លងទៅ៕ 


 

-->
adverise with khmeread