ឆ្លងចរន្តអគ្គិសនី​ឆេះផ្ទះមេចុងភៅម្នាក់នៅខណ្ឌមានជ័យ

ភ្នំពេញ​ ៖​ មានករណីអគ្គីភ័យ​ ​មួយខ្នងកើតឡើងនៅចំណុចផ្ទះលេខ៣៨០​ ផ្លូវបេតុង​ ក្រុមទី១០​ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​ ៤ល្ងាច ថ្ងៃព្រហស្បតិ៍ទី២៣ ខែកញ្ញា​ ឆ្នាំ២០២១​។ 

សមត្ថកិច្ចនិយាយថា​ ម្ចាសទីតាំងឈ្មោះ ស៊ីវ​ សាំង​ ភេទប្រុស​ អាយុ​ ៦៤ឆ្នាំមុខរបរ​មេចុងភៅ។ មូលហេតុទុស្សេខ្សែភ្លើង​ (ឆ្លងចរន្តអគ្គិសនី​ក្នុងផ្ទះខាងលើ) បណ្តាលឱ្យសំណងផ្ទះឈើលើថ្មក្រោម​ ទំហំ​ ៦ម៉ែត្រ​គុណនឹង៨ម៉ែត្រ ឆេះអស់ទាំងស្រុង​ តែពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ហើយពុំបណ្តាលឱ្យមាន​មនុស្ស​ស្លាប់ឬរបួស​ឡើយ។ 

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន ១១គ្រឿង​ ប្រើប្រាស់ទឹកអស់​ ១១ឡាន​ ស្មើនឹង​ ៤៤ម៉ែត្រគូប​ជួយពន្លត់ចប់​នៅម៉ោង​ ៥ល្ងាច​ នាថ្ងៃខែឆ្នាំដដែល៕

-->
adverise with khmeread