ចៅប្រុសមកសួរសុខទុក្ខលោកតានៅមណ្ឌលថែទាំមនុស្សចាស់ជាលើកដំបូង បបួលគាត់និយាយរឿងកីឡា ដល់ពេលចប់ប្រធានបទបាល់ទាត់ ស្រាប់តែគាត់ហូរទឹកភ្នែក...

សំណើច ៖ ថ្ងៃមួយចៅប្រុសបានទៅសួរសុខទុក្ខលោកតារបស់គេនៅមណ្ឌលថែទាំមនុស្សចាស់ជាលើកដំបូង។ គាត់ជាមនុស្សចាស់ដើរមិនរួចអង្គុយតែលើកៅអីរុញ។ 

ខណៈអ្នកទាំងពីរកំពុងពិភាក្សាគ្នាអំពីក្រុមបាល់បោះ លោកតាបានផ្អៀងខ្លួនទៅខាងស្តាំដៃកៅអីរុញ។ ឃើញដូច្នេះ បុគ្គលិកថែទាំមនុស្សចាស់បានប្រញាប់មកតម្រង់ខ្លួនគាត់ឱ្យត្រង់មួយរំពេច។ 

ខណៈប្រធានបទចូលដល់បាល់ទាត់ គាត់ចាប់ផ្តើមផ្អៀងខ្លួនទៅខាងឆ្វេង។ បុគ្គលិកដដែលបានតម្រង់ខ្លួនគាត់ឱ្យត្រង់ភ្លាមៗដូចមុនយ៉ាងអ៊ីចឹង។ 

ខណៈបុគ្គលិកនោះដើរចេញទៅ ចៅប្រុសបានសួរលោកតាគេយ៉ាងដូច្នេះ "និយាយចឹង តើលោកតាយល់យ៉ាងម៉េចដែរសម្រាប់ការរស់នៅមណ្ឌលនេះ?"។ 

ស្តាប់ឮដូច្នេះ លោកតាស្រាប់តែហូរទឹកភ្នែក ហើយប្រាប់ចៅថា "រស់នៅទីនេះស្រួលណាស់ ទាស់ត្រង់រឿងមួយ គឺលោកតាបន់ឱ្យដើរខ្យល់បានសម្រេចម្តង"៕ 

-->
adverise with khmeread