សិស្សថ្នាក់ទី១អាយុ៦ឆ្នាំថតបិតកាតសាលាទាំងពាក់ម៉ាស់ ព្រោះម៉ាក់ប្រាប់ថាហាមដោះម៉ាស់ជាដាច់ខាតលើកលែងតែពេលញ៉ាំបាយ

ក្មេងប្រុសអាយុ ៦ ឆ្នាំម្នាក់មកពីទីក្រុងឡាសវេហ្គាសបានក្លាយជាតារារះលើអ៊ិនធឺណេតចុងក្រោយបង្អស់បន្ទាប់ពីរូបគេបដិសេធមិនព្រមដោះម៉ាស់នៅពេលថតរូបបិតកាតសាលា ព្រោះម្តាយរបស់គេបានប្រាប់ថាកុំដោះវាចេញឱ្យសោះលុះត្រាតែពេលញ៉ាំបាយ។

ការទទូចរបស់ Mason Peoples ក្នុងការស្តាប់តាមតែម្តាយគេកំពុងត្រូវបានសាទរនៅលើបណ្តាញសង្គម ទីដែលអ្នកគាំទ្រដ៏រំភើបបានបរិច្ចាគប្រាក់ជាង ១៨.០០០ ដុល្លារដល់មូលនិធិមហាវិទ្យាល័យរបស់ក្មេងនេះពេលធំឡើង។

Mason ប្រហែលជាធ្វើតាមការណែនាំរបស់ម្តាយរបស់គេពេកកាលពីសប្តាហ៍មុន នៅពេលរូបគេទៅសាលាបឋមចុះឈ្មោះចូលរៀនថ្នាក់ទីមួយ។

នៅពេលចូលបន្ទប់ថតរូប ជាងថតរូបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលក្មេងប្រុសនោះបដិសេធមិនព្រមដោះម៉ាស់ចេញ។

Mason បានប្រាប់ជាងថតរូបថា "ម្តាយខ្ញុំប្រាប់ថាត្រូវពាក់ម៉ាស់គ្រប់ពេល លុះត្រាតែខ្ញុំញ៉ាំបាយនិងនៅឆ្ងាយពីមនុស្សគ្រប់គ្នា"។

យោងតាមម្តាយរបស់ Mason បានឱ្យដឹងថា ជាងថតបានតបវិញថា "មិនអីទេគ្រាន់តែដោះម៉ាស់ថតរូប"។ 

ប៉ុន្តែក្មេងប្រុសនេះមិនហ៊ានប្រកែកនឹងការណែនាំរបស់ម្តាយទេ សូម្បីថតរូបបិតកាតសាលាក៏មិនព្រមដោះម៉ាស់ដែរ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread