ការសិក្សារបស់សាកលវិទ្យាល័យ Harvard រកឃើញថា បុរសគួរបញ្ចេញស្ពែម៉ាតូសូអ៊ីត២១ដងក្នុងមួយខែដើម្បីបញ្ចៀសមហារីកក្រពេញប្រូស្តាត

នេះគឺជារឿងរ៉ាវដែលបុរសគ្រប់រូបគួរតែយកចិត្តទុកដាក់ ៖ យោងតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard បុរសគួរតែបញ្ចេញស្ពែម៉ាតូសូអ៊ីត (ទឹកកាម) យ៉ាងតិច ២១ ដងក្នុងមួយខែដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។

សម្រាប់ការស្រាវជ្រាវដែលបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី European Urology បុរសចំនួន ៣១.៩២៥ នាក់បានផ្តល់នូវប្រេកង់នៃការបញ្ចេញទឹកកាមជាមធ្យមប្រចាំខែរបស់ពួកគេ។ អ្នកស្រាវជ្រាវបានរកឃើញថា បុរសដែលបញ្ចេញទឹកកាមញឹកញាប់ក៏កាត់បន្ថយឱកាសនៃការវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតមួយភាគបីដែរ។

អ្នកនិពន្ធបានសរសេរថា "យើងបានវាយតម្លៃមើលថាតើភាពញឹកញាប់នៃការបញ្ចេញទឹកកាមអំឡុងពេលពេញវ័យរហូតមកមានជាប់ទាក់ទងនឹងហានិភ័យមហារីកក្រពេញប្រូស្តាតឬយ៉ាងណា នៅក្នុងការស្រាវជ្រាវដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក"។

"យើងបានរកឃើញថា បុរស ដែលរាយការណ៍អំពីការសម្រេចកាមញឹកញាប់ជាងអ្នកដែលមិនសូវបញ្ចេញទឹកកាមក្នុងវ័យជំទង់ ទំនងជាមិនត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកក្រពេញប្រូស្តាតនៅពេលចាស់នោះទេ"។

"ការរកឃើញទាំងនេះផ្តល់នូវភស្តុតាងបន្ថែមអំពីតួនាទីដ៏មានប្រយោជន៍នៃការបញ្ចេញទឹកកាមញឹកញាប់អំឡុងពេលពេញវ័យរហូតដល់ចាស់របស់មនុស្សប្រុសនៅក្នុងសិក្សារោគវិទ្យានៃជំងឺមហារីកក្រពេញប្រូស្តាត"៕ ប្រភព ៖ Men'sHealth

-->
adverise with khmeread