រថយន្តពីរគ្រឿងបុកគ្នានៅចំណុចស្តុបបែកជាបួនផ្លូវណតប្រ៊ីតរងការខូចខាតទាំងសងខាង

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត 4Runner ជ្រុលទៅបុកជាមួយរថយន្តToyota Prius នៅចំណុចស្តុបណតប្រ៊ីត តាមបណ្ដោយផ្លូវលេខ២០០៤ កែងផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កើតឡើងកាលពីវេលាម៉ោង១២ និង៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ ២០២១។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសជនជាតិខ្មែរម្នាក់ បើករថយន្ត 4Runner ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-9956 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ទិសដៅពីលិចទៅកើត ,លុះមកដល់ចំណុចស្តុបបែកជាបួនកន្លែងកើតហេតុខាងលើបានជ្រុលទៅបុកជាមួយរថយន្ត Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AX-4082 បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយបុរសជនជាតិចិនម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីតទិសដៅពីជើងទៅត្បូង ក៏បុកពីចំហៀងរថយន្ត Toyota Prius ខាងស្ដាំផ្នែកខាងក្រោយបណ្ដាលឱ្យរងការខូចខាតទាំងសងខាង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការវាស់វែងនិងឱ្យម្ចាស់រថយន្ត ទាំងពីរសម្របសម្រួលគ្នាដោយភាគីខាងរថយន្ត 4Runner បានចេញថ្លៃជួសជុលឱ្យទៅរថយន្ត Toyota Prius ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

-->
adverise with khmeread