ឃាត់បុរស២នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកសំរោងទង

កំពង់ស្ពឺ ៖ កម្លាំងប៉ូលិសស្រុកសំរោងទង បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនបាន ២នាក់ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៨ និង៣០នាទីយប់ នៅចំណុចភូមិសំរោងទងក្រោម ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ តាន់ លីតា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិថ្មបាំង ឃុំត្រពាំងគង ស្រុកសំរោងទងនិង២-ឈ្មោះ ឃីន លិ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិតាគៀត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៩កញ្ចប់តូច, ម៉ូតូ ១ និង ទូរសព្ទដៃ ១គ្រឿង។

ចំពោះករណីនេះប៉ូលិសការិយាល័យជំនាញ បាននិងកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread