រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូដែលធ្វើដំណើរច្រាសទិសគ្នាបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ

កំពង់ស្ពឺ ៖ មានករណីរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកនិងអត្តសញ្ញាណ បើកបុកម៉ូតូដែលធ្វើដំណើរច្រាសទិសគ្នាបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ កាលពីថ្ងៃអាទិត្យទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១ និង៥៥នាទីយប់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ចំណុចភូមិកាប់ទូក សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរពីទិសខាងកើតទៅទិសខាងលិច, លុះបើកបរមកដល់ចំណុចខាងលើក៏បានបុកម៉ូតូមួយគ្រឿង ម៉ាក QBIG ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AJ-0720 បើកបរដោយឈ្មោះ ចាន់ ណាវី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទួលគក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តបង្កបើករត់បាត់។

ក្រោយពីកើតហេតុរួច សមត្ថកិច្ចបានប្រគល់សពឱ្យមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងម៉ូតូត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យប៉ូលិសចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីបន្តស្រាវជ្រាវចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread