ផ្កាយរណបតម្លៃ៤លានដុល្លារទំហំប៉ុនប្រអប់នំលោកខែនឹងបាញ់បង្ហោះទៅទីអវកាសស្អែកនេះដើម្បីរកមើលភពអាចរស់នៅបាន

នេះផ្តល់នូវអត្ថន័យថ្មីដល់ឃ្លាមួយថា របស់ល្អគឺវេចខ្ចប់ក្នុងប្រអប់តូចបែបនេះឯង។

ផ្កាយរណបតម្លៃ ៤ លានដុល្លារដែលមានទំហំប៉ុនប្រអប់នំលោកខែនឹងធ្វើដំណើរទៅកាន់ទីអវកាសនៅចុងខែនេះដើម្បីមើលរូបរាងនៃភពក្រៅឆ្ងាយៗ ដែលគេស្គាល់ថាជាភពព្រហស្បតិ៍ រួមទាំងភពក្តៅបំផុតមិនធ្លាប់មាន។

មានឈ្មោះថា CUTE វាគឺជាផ្កាយរណបរាងគូប (CubeSat) ដែលនឹងបំពេញបេសកកម្មរយៈពេល ៧ ខែដើម្បីមើលភពទាំងនោះ។

វាក៏ជាបេសកកម្ម CubeSat ដំបូងដែលផ្តល់មូលនិធិដោយណាសាដើម្បីមើលទៅភពក្រៅហើយមើលថាតើបច្ចេកវិជ្ជានេះមានសមត្ថភាពអ្វីខ្លះ។

អ្នកវិទ្យាសាស្ត្រនិងជាអ្នកស៊ើបអង្កេតដ៏សំខាន់លោក Kevin France បាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា "វាជាការពិសោធន៍មួយដែលអង្គការណាសាកំពុងធ្វើដើម្បីដឹងថាតើវិទ្យាសាស្ត្រអាចធ្វើទៅបានយ៉ាងដូចម្តេចជាមួយផ្កាយរណបតូចបែបនេះ"។

វាគួរឱ្យរំភើបប៉ុន្តែក៏គួរឱ្យខ្លាចបន្តិចដែរ។

CubeSat នឹងធ្វើដំណើរទៅទីអវកាសនៅលើរ៉ុក្កែត United Launch Alliance Atlas V រួមជាមួយផ្កាយរណប Landsat 9 ពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg នៅទីក្រុង Lompoc រដ្ឋ California នៅថ្ងៃទី ២៧ ខែកញ្ញា (២៨កញ្ញានៅកម្ពុជា)។

យោងតាមអង្គការណាសាភពភពព្រហស្បតិ៍គឺជាភពយក្សដែលមានឧស្ម័នវិលជុំវិញព្រះអាទិត្យរបស់ពួកវា។

ឧទាហរណ៍មួយគឺភព KELT-9b ដែលត្រូវបានរកឃើញនៅខែមិថុនាឆ្នាំ ២០១៧ ដែលមានសីតុណ្ហភាព ៧.៨០០ អង្សាហ្វារិនហៃហើយចំណាយពេលមួយថ្ងៃកន្លះដើម្បីគោចរព្រះអាទិត្យរបស់វា។

KELT-9b ត្រូវបានដាក់ឈ្មោះតាមប្រព័ន្ធកែវយឹត Kilodegree Extremely Little Telescope (KELT) ដែលត្រូវបានប្រើជាលើកដំបូងដើម្បីរកឃើញភពនានាក្នុងឆ្នាំ ២០១៧ ។

នៅពេលរកឃើញដំបូង ភព KELT -9b ដែលមានចម្ងាយប្រហែល ៦៧០ ឆ្នាំពន្លឺពីផែនដីត្រូវបានចាត់ទុកជាភពក្តៅបំផុតដែលធ្លាប់បានរកឃើញដោយបំបែកឯតទគ្គកម្មជាង ១.១០០ អង្សាសេ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread