ចិនចោទអង់គ្លេសថា "ចិញ្ចឹមចេតនាអាក្រក់" បន្ទាប់ពីថ្លើមធំហ៊ានបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់យ៉ាងកម្រ

ចិនកាលពីថ្ងៃចន្ទបានចោទប្រកាន់ចក្រភពអង់គ្លេសថា "ចិញ្ចឹមចេតនាអាក្រក់" បន្ទាប់ពីនាវាចម្បាំងនៃកងទ័ពជើងទឹកអង់គ្លេសបានធ្វើដំណើរដ៏កម្រឆ្លងកាត់តាមរយៈច្រកសមុទ្រតៃវ៉ាន់។

ទីក្រុងប៉េកាំងអះអាងថាខ្លួនបានតាមដាននិងព្រមាននាវាចម្បាំង HMS Richmond នៅពេលដែលវាធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រប្រវែង ១៧៧ គីឡូម៉ែត្រឆ្ពោះទៅប្រទេសវៀតណាម។

ខណៈនាវាចម្បាំងអាមេរិកធ្វើដំណើរឆ្លងកាត់ស្ទើរតែរៀងរាល់ខែតាមរយៈច្រកសមុទ្រតៃវ៉ាន់ សម្ព័ន្ធមិត្តរបស់អាមេរិកមានការស្ទាក់ស្ទើរមិនហ៊ានធ្វើតាមទេ។

ចិនអះអាងថាកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនហើយបានបង្កើនសម្ពាធយោធានិងនយោបាយដើម្បីព្យាយាមនិងបង្ខំឱ្យកោះគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យនេះទទួលស្គាល់អធិបតេយ្យភាពរបស់ចិន។

ភាពតានតឹងនៅសមុទ្រចិនខាងត្បូងត្រូវបានបង្កើនមួយកម្រិតថែមទៀតដោយកិច្ចព្រមព្រៀងសន្តិសុខថ្មីរវាងអូស្ត្រាលីអង់គ្លេសនិងអាមេរិក ដែលមនុស្សជាច្រើនចាត់ទុកថាជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីប្រឆាំងការឈ្លានពានរបស់ចិននៅក្នុងតំបន់៕ ប្រភព ៖ Daily Mail

-->
adverise with khmeread