អ្នកលេងបណ្តាញសង្គមថៃចែករំលែកក្បាច់ពិសេសការពារឡានពីទឹកជំនន់ប្រកបដោយប្រសិទ្ធភាពនិងចំណាយតិច

ខណៈថៃកំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំ ការព្រួយបារម្ភបានផ្តោតខ្លាំងទៅលើរបស់ទ្រព្យមានតម្លៃ ជាពិសេសរថយន្ត ដែលមានទំហំធំនិងធ្ងន់ពិបាករកទីទួលទុកដាក់។ 

ដោយហេតុថាទឹកជំនន់កំពុងវាយលុកខ្លាំង តំបន់ដែលសម្បូរទំនប់ទឹកធំៗកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាជនក្នុងតំបន់ ព្រោះទឹកអាចនឹងហៀរពីទំនប់និងពន្លិចភូមិឋានរបស់ពួកគេ។ តំបន់ងាយរងគ្រោះជាងគេគឺក្នុងខេត្តចំនួន១២ រួមមានដូចជា ខេត្តភីចិត, ឆៃយ៉ាភូមិ, នគររាជសីមា, ព្រះនគរស៊ីអាយុធ្យា, សុខោទ័យ, ឆៃណាត, នគរសុវណ្ណ, ស៊ីងបុរី, ខនខែន, ឡាំប៉ាង, ឡាំផុន និងអ៊ូប៊ុនរាជធានី។ 

ដោយមើលឃើញដូច្នេះ ពិភពបណ្តាញសង្គមបាននាំគ្នាបង្ហោះគន្លឹះងាយៗដើម្បីសង្គ្រោះឡានមានតម្លៃរបស់ពួកគេពីការខូចខាតដោយទឹកជំនន់។ 

ផុសមួយដែលចែករំលែកតៗគ្នាគឺសរសេរថា ៖ បើអ្នកមិនចង់ឱ្យឡានខូចដោយទឹកជំនន់ទេ សូមរុំឡានរបស់អ្នកជាមួយថង់ប្លាស្ទិកឱ្យជិត។ 

ទោះយ៉ាងណា ផុសនោះបានក្រើនរំលឹកថា វិធីនេះមានប្រសិទ្ធភាពខ្ពស់តែចំពោះទឹកលិចល្មមៗ តែបើទឹកលិចខ្លាំងនិងមានចរន្តហូរខ្លាំង គឺទប់មិនឈ្នះទេ ហើយឡានច្បាស់ជារងការខូចខាត៕

-->
adverise with khmeread