ស្តេចចុងភៅ Salt Bae បើកភោជនីយដ្ឋាននៅទីក្រុងឡុងដ៍ លក់សាច់អាំងមួយដុំគិតថ្លៃជិត១០០០ដុល្លារ មនុស្សសម្រុកចូលដូចទឹកបាក់ទំនប់

លោកអ្នកច្បាស់ជាស្គាល់ស្តេចចុងភៅរោយអំបិលលើសាច់អាំងរបស់តួកគីរហស្សនាម Salt Bae ហើយ។ ឥឡូវនេះគាត់បានបើកភោជនីយដ្ឋានជាច្រើនកន្លែងនៅទីក្រុងឡុងដ៍ ដែលមានឈ្មោះថា Nusr-Et Steakhouse ដោយលក់សាច់អាំងរុំក្រដាសអាលុយមីញ៉ូមស្រោបមាស២៤ការ៉ាត់គិតថ្លៃ ៧០០​ ផោន (៩៦០ ដុល្លារ) ក្នុងមួយដុំ។ 

អ្នកច្បាស់ជាគិតថា សាច់ថ្លៃបែបនេះមានតែមនុស្សឆ្កួតទេ ដែលជះលុយទិញវា ប៉ុន្តែនោះជាការគិតខុសទាំងស្រុង។ មនុស្សដែលសម្បូរលុយចាយមិនអស់បានតម្រង់ជួររង់ចាំចូលភោជនីយដ្ឋានរបស់ Salt Bae ដើម្បីកុម្ម៉ង់សាច់អាំងថ្លៃដូចមាសនេះ។ 

សាខាភោជនីយដ្ឋាន Nusr-Et Steakhouse ដទៃទៀតនៅចក្រភពអង់គ្លេសក៏មានមនុស្សចូលណែនៗផងដែរដើម្បីភ្លក្សរសជាតិសាំងពិសេសរបស់ Salt Bae។ 

មិនត្រឹមតែសាច់អាំងថ្លៃដូចមាសប៉ុណ្ណោះទេ សូម្បីបឺហ្គ័ររុំក្រដាសអាលុយមីញ៉ូមពណ៌មាស ក៏លក់១ដុំ ១៣៧ ដុល្លារដែរ ហើយទឹកក្រូចកូកាកូឡាវិញលក់មួយដប ១២,៥​ ដុល្លារឯណោះ ហើយលក់ដាច់ចាប់មិនឈ្នះ។ 

កាលពីថ្ងៃសៅរ៍ មនុស្សបានសម្រុកមកភោជនីយដ្ឋានរបស់គាត់ដូចទឹកបាក់ទំនប់ នេះមិនមែនដោយសារចង់ស្គាល់រសជាតិសាច់អាំងទេ តែដើម្បីមកស្គាល់មុខចុងភៅដ៏ល្បីល្បាញរូបនេះ ដែលមានឈ្មោះពិតថា Nusret Gökçe៕ ប្រភព ៖ Daily Mail

-->
adverise with khmeread