ញាក់សាច់! និស្សិតឥណ្ឌាពិតជាកំពូលមែនៗ ចេះរកនឹករបៀបបើកចាក់ដ៏ទំនើបអំឡុងពេលប្រឡងចូលក្របខ័ណ្ឌគ្រូបង្រៀន

ប៉ូលិសបាននិយាយថាមនុស្ស ១០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឥណ្ឌាពីបទរៀបចំផែនការលួចចម្លង (បើកចាក់) ក្នុងការប្រឡងធ្វើគ្រូបង្រៀនដ៏ស្វិតស្វាញ ដោយប្រើឧបករណ៍ប៊្លូធូសលាក់នៅក្នុងស្បែកជើងផ្ទាត់របស់ពួកគេ។

ការបើកចាក់គឺជាបញ្ហាមួយនៅក្នុងប្រទេសឥណ្ឌាជាយូរមកហើយសម្រាប់ការប្រឡងក្របខ័ណ្ឌរបស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ (២៦ កញ្ញា) ដែលមាននិស្សិតចំនួន ១,៦ លាននាក់នៅក្នុងរដ្ឋ Rajasthan ចូលរួម ហើយប៉ូលិសមានសិទ្ធិដណ្តើមយកទូរស័ព្ទដែលភ្ជាប់អ៊ីនធឺណេត ខណៈការប្រឡងកំពុងធ្វើឡើង។

ប៉ុន្តែក្រុមមួយបានរៀបចំផែនការដើម្បីដោះស្រាយបញ្ហានេះជាមួយឧបករណ៍ដែលលាក់នៅក្នុងស្បែកជើងផ្ទាត់របស់ពួកគេដែលអាចធ្វើការតេទូរស័ព្ទបានធម្មតាតាមរយៈប្រព័ន្ធឥតខ្សែទៅឧបករណ៍ទទួលដែលលាក់នៅក្នុងត្រចៀករបស់ពួកគេ។

លោកស្រី Priti Chandra ជាមន្រ្តីប៉ូលិសនៅទីក្រុង Bikaner ភាគខាងលិចបាននិយាយថា ផែនការនេះគឺសម្រាប់អ្នកសមគំនិតនៅខាងក្រៅដើម្បីធ្វើការតេ និងអានចម្លើយត្រឹមត្រូវដល់អ្នកប្រឡង។

ប៉ុន្តែនិស្សិតដែលអនាគតអាចនឹងក្លាយជាគ្រូបង្រៀនមួយក្រុមត្រូវបានចាប់ខ្លួនដោយធ្វើសកម្មភាពសង្ស័យនៅខាងក្រៅសាលប្រឡងនៅពេលល្ងាច មុនការប្រឡងចូលមកដល់ ហើយឧបករណ៍នៅក្នុងស្បែកជើងរបស់ពួកគេត្រូវបានរកឃើញ។

លោកស្រី Chandra បានប្រាប់ AFP ថា "យើងបានដឹងអំពីលទ្ធភាពនៃការលួចចម្លង ប៉ុន្តែយើងគិតថាវាអាចជាការលេចធ្លាយក្រដាសព្រីយ៉ុង ឬនរណាម្នាក់នឹងប្រើអ៊ីនធឺណេតដែលនេះជាមូលហេតុត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងជាច្រើន ។ ប៉ុន្តែនេះគឺជាល្បិចថ្មីចែសទាំងស្រុង។ ពួកគេពិតជាឆ្លាតវៃខាងបច្ចេកវិជ្ជាមែន"។

ការស៊ើបអង្កេតបានបង្ហាញថានិស្សិតយ៉ាងតិច ២៥ នាក់បានទិញស្បែកជើងផ្ទាត់ទាំងនេះពីក្រុមក្មេងទំនើងក្នុងតម្លៃសរុប ៦០០.០០០ រូពី (៨.១២៧ដុល្លារ)។

ដំណឹងនេះត្រូវបានចែករំលែកជាមួយស្រុកមួយចំនួនទៀតទាន់ពេលវេលាសម្រាប់ការប្រឡង ហើយមណ្ឌលប្រឡងជាច្រើនបានសុំឱ្យនិស្សិតដោះស្បែកជើងចេញទុកនៅខាងក្រៅសាលប្រឡង៕ ប្រភព ៖ straitstimes


 

-->
adverise with khmeread