សង្ស័យបុរសម្នាក់ ស្រវឹងស្រាបើករថយន្តឡិចស៊ីសបុកទ្រូងផ្លូវបាក់២កង់

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើក រថយន្តមួយគ្រឿងលឿនពេកបានជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់២កង់ រថយន្តដាច់កង់ខាងឆ្វេងទៅមុខលែងរួចសំណាងល្អមិនមានអ្នករបួស កើតឡើងកាលវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវលេខ២៨៩ចំណុចស្តុបកងរាជអាវុធហត្ថលើផ្ទៃប្រទេស សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រាបើករថយន្តឡិចស៊ីស 470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2K-7173 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៨៩ទិសដៅពីត្បូងទៅជើងបោះពួយក្នុងល្បឿនលឿន ខណៈមេឃកំពុងតែភ្លៀងខ្លាំង។

លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកក្បាលរបាំងថ្មចែកទ្រូងផ្លូវ ខ្ទាតចេញ១កង់រថយន្តមិនទាន់អស់ល្បឿនបានជ្រុលទៅបុកក្បាលរបាំងថ្មម្ខាងទៀត បាក់អស់១កង់បណ្ដាលឱ្យដាច់កង់ខាងឆ្វេងទៅមុខលែងរួចតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញរាជធានីភ្នំពេញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយតាមផ្លូវច្បាប់៕

-->
adverise with khmeread