ថ្នាំ Molnupiravir របស់អាមេរិកអាចកាត់បន្ថយការស្លាប់ឬដេកពេទ្យដោយកូវីដ១៩បានពាក់កណ្តាល

ថ្នាំគ្រាប់ថ្មីមួយនេះគឺជួយកាត់បន្ថយហានិភ័យក្នុងការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងការស្លាប់ដោយកូវីដ១៩ បានពាក់កណ្តាល។

ថ្នាំឈ្មោះថា Molnupiravir នេះត្រូវបានចាត់ទុកថាជា "អ្នកផ្លាស់ប្តូរស្ថានការណ៍" នៅក្នុងលទ្ធផលសាកល្បង ហើយអាចនឹងដកចេញនូវការបិទខ្ទប់ប្រទេសជារៀងរហូត។

ប្រមុខសុខាភិបាលនានាកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងទិញថ្នាំ Molnupiravir ដែលអាចយកមកលេបនៅផ្ទះបាន។

ក្រុមហ៊ុនឱសថអាមេរិក Merck and Ridgeback Biotherapeutics បាននិយាយថា ថ្នាំនេះបានកាត់បន្ថយអត្រានៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយកូវីដបាន ៥០ ភាគរយ ហើយអ្នកជំងឺទាំងអស់ដែលលេបថ្នាំនេះបានរួចជីវិតពីវីរុសកូរ៉ូណា។

ប្រធានក្រុមហ៊ុន Ridgeback លោកស្រី Wendy Holman បាននិយាយថា "ថ្នាំប្រឆាំងមេរោគដែលអាចយកមកលេបនៅផ្ទះបានដើម្បីកុំឱ្យអ្នកជំងឺចូលដេកមន្ទីរពេទ្យគឺត្រូវការជាចាំបាច់"។

ថ្នាំនេះត្រូវគេនិយាយថាអាចទប់ស្កាត់ការបំបែកខ្លួនឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃមេរោគ ដោយបញ្ឈប់វាកុំឱ្យឆ្លងពេញរាងកាយនិងអនុញ្ញាតឱ្យប្រព័ន្ធការពារធម្មជាតិចេញមកវាយប្រហារមេរោគ។

នៅក្នុងការធ្វើតេស្តលើអ្នកជំងឺ ៧៧៥ នាក់ដែលធ្វើតេស្តវិជ្ជមានប៉ុន្តែមិនមានជំងឺធ្ងន់ធ្ងរ ៧,៣ ភាគរយនៃអ្នកជំងឺដែលបានលេបថ្នាំនេះ បានចូលដេកព្យាបាលនៅមន្ទីរពេទ្យធៀបទៅនឹង ១៤,១ ភាគរយនៃអ្នកដែលមិនបានលេបថ្នាំ។

មានអ្នកស្លាប់ចំនួន ៨ នាក់ប៉ុន្តែមិនមានអ្នកស្លាប់នៅក្នុងក្រុមដែលលេបថ្នាំ Molnupiravir នោះទេ៕ ប្រភព ៖ Daily Mail 

-->
adverise with khmeread