បុរសជាប្តីចេញពីធ្វើការមុនម៉ោង ចូលដល់ក្នុងផ្ទះឮសំឡេងចម្លែងក្នុងបន្ទប់គេង, ចូលដល់បន្ទប់ភ្លាមភ័យស្លន់ស្លោដោយសារ...

សំណើច ៖ បុរសម្នាក់មកពីធ្វើការមុនម៉ោង ហើយពេលចូលដល់ក្នុងផ្ទះស្រាប់តែឮសំឡេងចម្លែកចេញពីបន្ទប់គេង។ គាត់ប្រញាប់ឡើងលើផ្ទះឃើញប្រពន្ធដេកននលគកលើគ្រែ បែកញើសជោគខ្លួន។ 

ប្តីឃើញដូច្នេះសួរ "តើអូនកើតអី?"។

ប្រពន្ធយំយែកហើយប្រាប់ប្តីថា "អូនកំពុងគាំងបេះដូង"។

គាត់ប្រញាប់រត់ចុះទៅក្រោមយកទូរស័ព្ទតេហៅឡានពេទ្យ ប៉ុន្តែពេលគាត់ហៀបនឹងចុចទូរស័ព្ទទៅហើយនោះ កូន​ប្រុសរបស់គាត់អាយុ៤ឆ្នាំរត់ទាំងស្លន់ស្លោប្រាប់ឪពុកថា "ប៉ាប៉ា! លោកពូកំពុងលាក់ខ្លួននៅក្នុងទូខោអាវ ហើយអត់មានខោអាវទេ!"។

បុរសនោះស្តាប់ឮដូច្នេះប្រញាប់ឡើងលើផ្ទះចូលទៅបន្ទប់គេង ដើរកាត់ប្រពន្ធ ហើយបើកទ្វារទូខោអាវ។ ច្បាស់ណាស់ គឺប្អូនប្រុសរបស់គាត់កំពុងពួនក្នុងនោះទាំងននលគក។ 

បុរសជាប្តី ៖ "តើឯងធ្វើស្អីនៅទីនេះ? ប្រពន្ធរបស់យើងកំពុងគាំងបេះដូង ឯងបែរជារវល់រត់ស្រាតពេញផ្ទះបន្លាចក្មេងចឹង!"៕ 

-->
adverise with khmeread