អង់គ្លេសត្រៀមដាក់លក់ឧបករណ៍តេស្តរកកូវីដតាមសំណាកទឹកមាត់ អាចដឹងលទ្ធផលច្បាស់លាស់ជាងឧបករណ៍តេស្តរហ័ស

ឧបករណ៍ធ្វើតេស្តដំបូងគេដើម្បីរកឃើញកូវីដ "សកម្ម" ពីសំណាកទឹកមាត់ នឹងត្រូវដាក់ឱ្យប្រើនៅទូទាំងចក្រភពអង់គ្លេសឆាប់ៗនេះ។

ឧបករណ៍តេស្តអង់ទីហ្សែនឈ្មោះថា KnowNow គឺធ្វើត្រាប់តាមផ្ទៃកោសិកាមនុស្សដើម្បីកំណត់អត្តសញ្ញាណវីរុសកូរ៉ូណាហើយទទួលស្គាល់តែកូវីដ "ដែលឆ្លង" ឬ "សកម្ម" ប៉ុណ្ណោះ។

ដោយធ្វើការប្រៀបធៀបគ្នា ការធ្វើតេស្ត PCR និងការធ្វើតេស្តរហ័សគឺងាយនឹងជ្រើសយក "បំណែកមេរោគដែលគ្មានគ្រោះថ្នាក់ណាស់" នេះមានន័យថា មនុស្សខ្លះបានធ្វើតេស្តវិជ្ជមានហើយត្រូវនៅដាច់ដោយឡែកពីគេ ទោះបីមិនមានមេរោគកូរ៉ូណាក៏ដោយ។

ឧបករណ៍តេស្តបែបនេះត្រូវបានរចនាឡើងដើម្បីធ្វើត្រាប់តាមបទពិសោធន៍នៃការដុសធ្មេញរបស់មនុស្សជាជាងត្បារសំឡីក្នុងរន្ធច្រមុះរហូតដល់បំពង់កហើយមានភាពត្រឹមត្រូវជាងឧបករណ៍ធ្វើតេស្តរហ័ស។

ក្រុមហ៊ុនអង់គ្លេស Vatic Health Limited ដែលផលិតឧបករណ៍តេស្ត KnowNow កាលពីថ្ងៃអាទិត្យទី៣តុលាបានចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតឧបករណ៍តេស្តរហ័សធំបំផុតរបស់សហភាពអឺរ៉ុប គឺក្រុមហ៊ុន Abingdon Health។

ក្រុមហ៊ុនទាំងពីររំពឹងដាក់លក់ឧបករណ៍ KnowNow ចំនួន ១០០ លានរៀងរាល់ឆ្នាំ៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread