ក្លឹប Chelsea ព្រមាន​ខ្សែប្រយុទ្ធ Timo Werner ថា ត្រូវ​តែរកគ្រាប់បាល់ បើមិនដូច្នេះទេ នឹង​ត្រូវ​ផ្ទេរចេញ

    ខ្សែប្រយុទ្ធ Timo Werner ត្រូវ​បាន​ព្រមាន​ថា ខ្លួន​ត្រូវ​តែ​ស្វែង​រក​គ្រាប់បាល់​នៅ​រដូវកាល​នេះសម្រាប់ក្រុម Chelsea បើមិន​ដូច្នេះទេ អាចនឹង​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជម្រើស​របស់​ក្លឹប។
    ខ្សែប្រយុទ្ធសញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​លេង​តិច​តួច​ដោយ​លោក Thomas Tuchel នៅ​ខែដំបូង​នៃរដូវកាល​នេះ ដោយ​ចាប់ផ្តើម​បាន​ត្រឹម​ពីរ​ប្រកួត​នៅក្របខណ្ឌ Premier League ។
    ការសម្រេចចិត្ត​របស់​លោក Thomas Tuchel ក្នុងការ​នាំយក​ខ្សែប្រយុទ្ធ Romelu Lukaku ក្នុងតម្លៃ​៩៧,៥​លានផោន​ បន្ទាប់ពី​ Werner ធ្វើ​មិន​សូវ​បាន​ល្អ​នៅ​រដូវកាល​ដំបូង​ ដែល​រកបាន​ត្រឹម​៦​គ្រាប់​ក្នុងការ​បង្ហាញមុខ​៣៥​លើ​ក។
    អ្វីដែល​គួរ​ឲ្យ​អាម៉ាស់​បំផុត​សម្រាប់កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​គឺខ្សែបម្រើ​ Jorginho ទៅវិញទេ ដែលជា​អ្នករកបានគ្រាប់បាល់ច្រើន​បំផុត​សម្រាប់ក្លឹប​ ប៉ុន្តែជា​គ្រាប់បាល់ប៉េណាល់ទី។
    ការធ្វើមិនសូវ​បាន​ល្អ​របស់ Werner បាន​ធ្វើ​ឲ្យ​កីឡាកររូបនេះក្លាយ​ជា​ជនរងគ្រោះម្នាក់​សម្រាប់ដំណើរការដ៏អន់​របស់ក្លឹប Chelsea ដែល​បណ្តាល​ឲ្យ​មានការ​បណ្តេញ​គ្រូបង្វឹក Frank Lampard កាល​ពី​ខែ​មករា​ឆ្នាំ​នេះ។
    អតីត​ខ្សែប្រយុទ្ធ​ក្លឹប RB Leipzig ​បាន​ចុះកិច្ច​ព្រមព្រៀងផ្ទេរ​៥៣លានផោន​កាលពីខែមិថុនា​ឆ្នាំ​២០២០​ ហើយហាក់ដូចជា​មាន​អារម្មណ៍​ធូរចិត្ត​បន្តិច បន្ទាប់ពី​រកបាន​គ្រាប់បាល់​ដំបូង​នៅរដូវកាល​នេះ​ក្នុងការ​យក​ឈ្នះ​ក្រុម Southampton កាល​ពីថ្ងៃសៅរ៍៣-១៕
 

-->
adverise with khmeread