លោក Mike Ashley ថា តម្លៃលក់៣០៥លានផោនមិនច្រើនទេ ប៉ុន្តែដោយសារលោកគិតដល់អនាគតរបស់ក្លឹប

    លោក  Mike Ashley បានបង្ហើបប្រាប់ថា ការលក់ក្លឹប Newcastle United ក្នុងតម្លៃ៣០៥លានផោនទៅឲ្យក្រុមហ៊ុនអារ៉ាប៊ីសាអូឌីតមិនមែនជាតម្លៃខ្ពស់នោះទេ។
    ដោយមានការគាំទ្រពីក្រុមហ៊ុនវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត ការ ផ្ទេរសិទ្ធិកាន់កាប់ក្លឹបនេះត្រូវបានផ្តល់សច្ចាប័នដោយក្របខណ្ឌ Premier League កាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមអ្នកគាំទ្របង្ហាញអារម្មណ៍សប្បាយចិត្តដោយនាំគ្នាច្រៀងរាំនិងបោះដបស្រាបៀរឡើងលើ។
    ការលក់ក្លឹបនេះបានបញ្ចប់ការគ្រប់គ្រងរយៈពេល៤១ឆ្នាំរបស់លោក Ashley ស្របពេលអ្នកគាំទ្របានតវ៉ាជាប្រចាំក្នុងការបង្ខំឲ្យម្ចាស់ក្លឹបរូបនេះចាកចេញ ហើយលោក  Ashley បានបង្ហើបប្រាប់ពីមូលហេតុដែលលោកសម្រេចចិត្តទទួលយកសំ ណើរបស់ក្រុមហ៊ុនអារ៉ាប់មួយនេះ។
    លោក  Ashley បានប្រាប់កាសែត The Sun ថា "ខ្ញុំចង់ឲ្យគ្រប់គ្នាដឹងថា កន្លង  មកធ្លាប់មានសំណើទិញខ្ពស់ជាងសំណើដែលខ្ញុំបានទទួលយកនេះ"។
    លោកបន្តថា "វាគឺជាសំណើពីអ្នកដេញថ្លៃផ្សេងទៀតដែលផ្តល់តម្លៃខ្ពស់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា យើងសុខចិត្តទទួលយកសំណើពីម្ចាស់បច្ចុប្បន្នដែលអាចនឹងជួយក្លឹបនេះបានប្រសើរជាងមុន។ ប្រាក់មិនមែនជាមូលហេតុតែមួយគត់នោះទេ"។
    លោក Ashley បដិសេធមិនលក់ក្លឹបនេះ បើទោះបីជាមានសម្ពាធច្រើនឆ្នាំកន្លង មកឲ្យលក់ក្លឹបនេះក៏ដោយ។ ក្រុមអ្នកគាំទ្រដែលបានធ្វើយុទ្ធនាការប្រឆាំងនឹងការកាន់ កាប់របស់លោក Ashley បានអះអាងថា សមាជិក៩៦.៧ភាគរយចង់ឲ្យក្រុមហ៊ុនអារ៉ាប់ចូលមកគ្រប់គ្រងបន្ត។
    ពួកគេសង្ឃឹមថា ម្ចាស់ថ្មីនឹងជួយសម្រេចមហិច្ឆតារបស់ក្លឹប Newcastle United៕
 

-->
adverise with khmeread