លោក Roberto Martinez ថា ក្រុមបែលហ្ស៊ិកមានមនោសញ្ចេតនាច្រើនពេកដែលធ្វើឲ្យក្រុមបារាំងតាមយកឈ្នះ

    លោក  Roberto Martinez ជាគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកបានអះអាងថា ក្តីរំពឹងខ្ពស់ពេកបានបន្ថែមសម្ពាធលើក្រុមកំពូលនៅលើពិភពលោកមួយនេះ បន្ទាប់ពីក្រុមរបស់លោកខកខានមិនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌដណ្តើមពាន Nations League។
    ក្រុមបែលហ្ស៊ិកនាំមុខក្រុមបារាំងមុន២-០ ខណៈក្រុមបារាំងព្យាយាមវាយបកយកឈ្នះវិញក្នុងលទ្ធផល៣-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃព្រហ ស្បតិ៍។ វាគឺជារឿងខកចិត្តមួយទៀតសម្រាប់ក្រុមបែលហ្ស៊ិកដែលពិបាក្នុងការយក ឈ្នះក្រុមខ្លាំងនៅក្នុងព្រឹត្តិការណ៍ប្រកួតធំៗនាពេលថ្មីៗនេះ។
    លោក Martinez  បាននិយាយថា "វាគឺជាការទទួលខុសត្រូវរបស់អ្នកគាំទ្រយើង និងរបៀបដែលកីឡាករជំនាន់នេះចង់នាំយកពានមកឲ្យក្លឹប។នៅតង់ទី២ យើងហាក់ ដូចជាមានមនោសញ្ចេតនាពេក។ ប្រហែលជាយើងគិតថា យើងអាចឈានទៅវគ្គផ្តាច់ព្រ័ត្រ។ យើងមិនបានធ្វើអ្វីដែលយើងត្រូវធ្វើនៅលើទីលានប្រកួត។ យើងបណ្តោយឲ្យក្រុមបារាំងវាយបកយកឈ្នះវិញ"។
    ក្រុមបារាំងនៅតែបង្ហាញថា ពួកគេគឺជាក្រុមដែលប្រកបដោយគ្រោះថ្នាក់នៅ ពេលពួកគេយកឈ្នះក្រុមបែលហ្ស៊ិក បន្ទាប់ពីចាញ់ក្រុមស្វ៊ីសអំឡុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៅ Euro 2020៕
 

-->
adverise with khmeread