អ្នកជិះកង់អាជីពម្នាក់ត្រូវចោរអង់គ្លេសប្រដាប់ដោយកាំបិត ៤ នាក់ជិះម៉ូតូដេញកាប់ប្លន់យកកង់តម្លៃជាង១ម៉ឺនដុល្លារអំឡុងពេលកំពុងហ្វឹកហាត់

អ្នកជិះកង់អាជីពម្នាក់បានរៀបរាប់លម្អិតអំពីការវាយប្រហារដ៏គួរឱ្យរន្ធត់មួយក្នុងអំឡុងពេលដែលគាត់ត្រូវចោរប្លន់ប្រដាប់ដោយកាំបិតដងវែងជិះម៉ូតូដេញកាប់។

Alexandar Richardson អាយុ ៣១ ឆ្នាំកំពុងហ្វឹកហាត់នៅឧទ្យាន Richmond នៃទីក្រុងឡុងដ៍ចក្រភពអង់គ្លេសកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៧តុលានៅពេលដែលចោរប្លន់ ៤ នាក់បានដេញតាមគាត់ពីក្រោយ ដោយពួកវាពីរនាក់ជិះម៉ូតូដេញ។

Richardson បានព្យាយាមរត់គេចខ្លួនមុនពេលម៉ូតូមួយគ្រឿងបើកមកបុកគាត់ រួចអូសគាត់ប្រហែល ១០០ម៉ែត្របណ្តាលរបួសដាច់រយះគ្រប់កន្លែង។

បន្ទាប់មកក្រុមចោរបានគំរាមគាត់ជាមួយកាំភ្លើងខ្លី ១៥ អ៊ីញមុនពេលគាត់បោះបង់កង់តម្លៃ ១០.០០០ ផោន (ជាង១៣.៦០០ដុល្លារ)។

ជនរងគ្រោះ ដែលជិះកង់ត្រៀមប្រកួតក្នុងកម្មវិធី UCI ProTeam Alpecin-Fenix ​​បានចែករំលែកហេតុការណ៍ដ៏រន្ធត់របស់គាត់នៅលើ Instagram ដោយសរសេរថា "បទពិសោធន៍គួរឱ្យរន្ធត់ថ្ងៃនេះនៅឧទ្យាន Richmond ។ ខ្ញុំបានបញ្ចប់វគ្គហ្វឹកហាត់នៅម៉ោងប្រហែល ៣ រសៀលនៅពេលដែលម៉ូតូពីរគ្រឿងជាមួយបុរស ៤ នាក់ពាក់ស្រោមមុខបានចាប់ផ្តើមដេញតាមខ្ញុំ"។

"ខ្ញុំដឹងច្បាស់ថាពួកគេចង់បានកង់របស់ខ្ញុំហើយខ្ញុំបានចាប់ផ្តើមគិតពីអ្វីដែលល្អបំផុតដែលខ្ញុំអាចធ្វើបាន។ ខ្ញុំបានងាកមករង្វង់មូលខាងកើតហើយចាប់ផ្តើមជិះយ៉ាងលឿនទៅហាងកាហ្វេចម្ងាយប្រហែល ៥០០ ម៉ែត្រ"។

"ពួកគេជិះម៉ូតូមួយគ្រឿងមករកខ្ញុំក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្ញុំចុះពីលើកង់ ហើយបន្ទាប់មកម៉ូតូទី ១ បាត់បង់ការគ្រប់គ្រង។ ខ្ញុំបានជិះកង់របស់ខ្ញុំប៉ុន្តែម៉ូតូទី ២ បានបំបុកនិងអូសខ្ញុំលើឥដ្ឋអស់ចម្ងាយ ១០០ ម៉ែត្រ"។

"បន្ទាប់ពីនេះពួកគេបានដកកាំភ្លើងខ្លី ១៥ អ៊ីញភ្ជង់ខ្ញុំ ដែលត្រង់ចំណុចនេះខ្ញុំគិតថាបោះបង់កង់ចោលល្អជាង។ ខ្ញុំរងរបួសរលាត់ស្បែកនិងជាំនិងហើមត្រគាក ប៉ុន្តែថ្ងៃស្អែកគឺជាថ្ងៃមួយផ្សេងទៀត។ សូមប្រយ័ត្ននៅតំបន់នោះហើយសូមកត់សម្គាល់ថារឿងនេះកំពុងក្លាយជារឿងធម្មតានៅផ្នែកខ្លះនៃទីក្រុងឡុងដ៍"។

កង់សរុបចំនួន ៧៤.៥៧៣ គ្រឿងត្រូវបានគេរាយការណ៍ថាត្រូវចោរលួចនៅក្នុងប្រទេសអង់គ្លេសនិងវែលកាលពីឆ្នាំមុន ដោយទីក្រុងឡុងដ៍មានអត្រាបទល្មើសខ្ពស់បំផុតនៅក្នុងប្រទេស៕ ប្រភព ៖ Daily Mail

-->
adverise with khmeread