បាឡែនឯកោបំផុតលើពិភពលោករស់នៅតែឯងក្នុងអាងទឹកបេតុងជាង១០ឆ្នាំ

Kiska ជាត្រីបាឡែនពិឃាដមានជីវិតចុងក្រោយនៅឧទ្យានសមុទ្រ Marineland ត្រូវបានគេដាក់ឈ្មោះថា ត្រីបាឡែន Orca ឯកោបំផុតនៅលើពិភពលោកបន្ទាប់ពីវាបានចំណាយពេលជាង ១០ ឆ្នាំចុងក្រោយនៃជីវិតរបស់វាតែម្នាក់ឯងនៅក្នុងអាងទឹកបេតុងដោយគ្មានរលកទឹកអ្វីទាំងអស់។

ត្រីបាឡែន Orca ត្រីដូហ្វីន និងត្រីបាឡែនស្ថិតក្នុងចំណោមសត្វដែលឆ្លាតបំផុតនៅលើពិភពលោក។ ពួកវាគឺជាសត្វមានទំនាក់ទំនឹងសង្គមដែលត្រូវការអន្តរកម្មនិងការជំរុញទឹកចិត្តជាច្រើន តែបែរជាត្រូវចិញ្ចឹមក្នុងការឃុំឃាំងមិនទទួលបានការយកចិត្តទុកដាក់គ្រប់គ្រាន់។ នៅក្នុងករណីធ្ងន់ធ្ងរ ត្រីបាឡែន Orca ឯកោដែលបានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់វានៅក្នុងការជាប់ឃុំនិងមួយទសវត្សរ៍ចុងក្រោយនេះនៅតែម្នាក់ឯងនៅក្នុងអាងទឹកបេតុងនៅឯឧទ្យានសមុទ្រមួយក្នុងរដ្ឋ Ontario ប្រទេសកាណាដាបានបង្ហាញពីសញ្ញានៃទុក្ខព្រួយយ៉ាងខ្លាំងដូចជាអណ្តែតដោយគ្មានការរំខាន និងហែលទឹកបំបុកក្បាលទល់នឹងអាងទឹករបស់វា។

Kiska ត្រូវបានចាប់បាននៅឆ្នាំ ១៩៧៩ នៅពេលវាគ្រាន់តែជាកូនត្រីបាឡែននៅជិតឆ្នេរសមុទ្រអ៊ីស្លង់ហើយបានចំណាយពេលជាប់ឃុំក្នុងអាងនេះ ៤២ ឆ្នាំ។ វាទើបតែមានអាយុតែបីឆ្នាំប៉ុណ្ណោះនៅពេលឧទ្យាន Marineland ទិញវា ប៉ុន្តែយ៉ាងហោចណាស់វាបានចែករំលែកអាងទឹកនៅទីនោះជាមួយត្រីដទៃទៀត។ នៅចំណុចមួយ វាបានបង្កើតកូនចំនួន ៥ក្បាល ប៉ុន្តែពួកវាទាំងអស់បានស្លាប់ទាំងវ័យក្មេងហើយម្តងមួយៗត្រីបាឡែនផ្សេងទៀតនៅឧទ្យានក៏បានស្លាប់ផងដែរ។ ទីបំផុតវានៅសល់តែម្នាក់ឯងគត់។

ចាប់តាំងពីឆ្នាំ ២០១១ មក Kiska មិនមាន Orca ឬត្រីបាឡែនប្រភេទណាមួយដើម្បីទាក់ទងជាមួយទេហើយភាពឯកកោយ៉ាងខ្លាំងនេះបានធ្វើឱ្យវាឈឺចាប់។ វីដេអូដ៏គួរឱ្យអាសូរដែលបានថតនៅឯឧទ្យាន Marineland បង្ហាញ Orca ដ៏សែនអាណិតបណ្តែតខ្លួនដូចគ្មានជីវិតនៅក្នុងអាងទឹករបស់វាហើយថ្ងូរតិចៗ។ វីដេអូមួយទៀតបង្ហាញវាកំពុងបំបុកក្បាលខ្ទប់នឹងអាងទឹករបស់វា ជាសកម្មភាពដែលសកម្មជនសត្វអះអាងថាជាប់ទាក់ទងនឹងភាពធុញទ្រាន់និងកង្វះអន្តរកម្ម៕ ប្រភព ៖ odditycentral

 

-->
adverise with khmeread