Ronaldo ចាស់ហើយតែមិនងាយរបួសដោយសារតែម៉ាស៊ីនតម្លៃ ៥ ម៉ឺនផោនមួយនេះឯង ឥឡូវមកដល់ Manchester ក៏នៅតែកុម្ម៉ង់វាពីអ៊ីតាលីមកប្រើ

Cristiano Ronaldo ប្រហែលជាចាប់ផ្ដើមជីវិតថ្មីនៅក្លឹបបិសាចក្រហម Manchester United ប៉ុន្ដែកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះនៅតែរក្សាទឹកកកត្រជាក់របស់គាត់ដដែលដើម្បីរក្សារាងកាយរបស់គាត់នៅកម្រិតកំពូល។

បីគ្រាប់របស់កីឡាករវ័យ៣៦ឆ្នាំបានធ្វើឱ្យគាត់ក្លាយជាកីឡាករល្អប្រចាំខែកញ្ញារបស់ Premier League នៅក្នុងអ្វីដែលជាការចាប់ផ្តើមដ៏ធំធេងរបស់គាត់ជាលើកទី ២ នៅ Old Trafford។

Ronaldo កំពុងបង្ហាញថាគ្មានសញ្ញានៃការធ្លាក់ចុះទម្រង់លេងនិងភាពល្អឥតខ្ចោះរបស់គាត់នៅលើទីលានទេ ដែលវាជាការភ្ញាក់ផ្អើលបំផុតក្នុងរដូវកាលនេះ។

យោងតាមកាសែត The Sun កំពូលកីឡាកររូបនេះបានទិញកូនបន្ទប់ទឹកកកព្យាបាលរោគតម្លៃ៥ម៉ឺនផោនពីផ្ទះចាស់របស់គាត់ក្នុងទីក្រុង Turin ប្រទេសអ៊ីតាលីទៅគេហដ្ឋានដ៏ស្ដុកស្ដម្ភរបស់គាត់ជួលនៅទីក្រុង Manchester។

បន្ទប់ទឹកកកនោះគឺត្រូវបានប្រើដើម្បីស្តារនីតិសម្បទា និងព្យាបាលជាលិកាមនុស្ស និងអាចកំណត់ដល់សីតុណ្ហភាព-២០០អង្សាសេទៀតផង។

បន្ទាប់ពីនេះអាសូតរាវ (Liquid Nitrogen) ត្រូវបានបូមចូលទៅក្នុងខ្យល់ដែលព័ទ្ធជុំវិញបន្ទប់ដើម្បីធ្វើឱ្យរាងកាយចុះត្រជាក់ប៉ុន្តែអត្តពលិកអាចចំណាយពេលអតិបរមា ៥ នាទីនៅក្នុងបន្ទប់បើមិនដូច្នេះទេអាចប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ។

Sportsmail បានរាយការណ៍កាលពីខែសីហា Ronaldo ចំណាយពេលតែ ៣ នាទីប៉ុណ្ណោះនៅក្នុងបន្ទប់ដែលមានសីតុណ្ហភាព ១៦០ អង្សាសេ។

ការព្យាបាលបែបនេះត្រូវបានដឹងថាដើម្បីបង្កើនចរន្តឈាមនិងធ្វើអោយប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំក៏ដូចជាបន្ថយភាពអស់កម្លាំងនិងជួយឱ្យរបួសឆាប់ជាសះស្បើយ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread