ចោរអង់គ្លេសប្រើឧបករណ៍ដូចហ្គេម Nintendo Game Boy ដើម្បីដោះសោនិងបញ្ឆេះរថយន្តក្នុងពេលតែប៉ុន្មានវិនាទី

ចោរលួចរថយន្តមួយក្រុមបានប្រើឧបករណ៍ Hack មួយដែលបន្លំខ្លួនជា Nintendo Game Boy ដើម្បីលួចរថយន្តដែលមានតម្លៃ ១៨០.០០០ ផោន។

Dylan Armer, Christopher Bowes និង Thomas Poulson បានលួចយករថយន្ត Mitsubishi Outlanders ចំនួន ៥ គ្រឿងដោយប្រើឧបករណ៍នេះដើម្បីបញ្ចៀសប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត។

ប៉ូលិសនៅ West Yorkshire របស់អង់គ្លេសបាននិយាយថា ឧបករណ៍ដែលមានតម្លៃ ២០.០០០ ផោនអាចដោះសោនិងបញ្ឆេះឡានបានក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

អ្នកទាំងបីមកពីទីក្រុង Yorkshire ត្រូវបានជាប់គុកនៅឯតុលាការ Leeds Crown Court បន្ទាប់ពីបានសារភាពកំហុសពីបទសមគំនិតលួច។

Armer អាយុ២៩ឆ្នាំ, Bowes អាយុ៣៣ឆ្នាំ និង Poulson អាយុ៣១ឆ្នាំត្រូវបានចាប់ខ្លួនបន្ទាប់ពីរថយន្ត Mitsubishi Outlander មួយគ្រឿងត្រូវបានលួចពីផ្លូវចូលក្នុងទីក្រុង Scholes កាលពីថ្ងៃទី ២០ ខែកក្កដា។

រូបភាពកាមេរ៉ាសុវត្ថិភាពបង្ហាញពួកគេបានដករថយន្តចេញពីកន្លែងសាករបស់វាមុនពេលប្រើឧបករណ៍នោះដើម្បីដោះសោ និងបញ្ឆេះវា។

នៅពេលដែលមន្រ្តីបានបញ្ឈប់បុរសទាំងបីនោះពួកគេបានរកឃើញឧបករណ៍ដែលមានរាងដូច Game Boy ដែលលាក់នៅក្នុងឃ្លុបសម្ងាត់នៃឡានរបស់ពួកគេ។

ប៉ូលិសបាននិយាយថារូបភាពដែលបានរកឃើញពីទូរស័ព្ទរបស់ Poulson បានបង្ហាញ គាត់កំពុងបង្ហាញពីរបៀបដែលឧបករណ៍នេះបានផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការចូលទៅកាន់យានជំនិះ។

ប៉ូលិសបានបន្ថែមថា "ការវិនិយោគដ៏សំខាន់ដែលតម្រូវឱ្យទិញឧបករណ៍ទំនើបមួយបានបង្ហាញថាការលួចត្រូវបានគ្រោងទុកនិងរៀបចំឡើងដោយមានស្ថានទម្ងន់បទឧក្រិដ្ឋ"។

Armer នៅ Scalby Road សង្កាត់ Scarborough ត្រូវជាប់គុក ៣០ ខែ៕ ប្រភព ៖ BBC

-->
adverise with khmeread