អនាគតអ៊ីនធឺណេតលើពិភពលោកអាចនឹងថោកខ្លាំង ដោយសារយន្តហោះដឹកផ្កាយរណបរបស់ Airbus មួយនេះ

ក្រុមហ៊ុន Airbus បានសម្រេចការហោះហើររយៈពេល ១៨ ថ្ងៃជាលើកទីពីរនៃយន្តហោះដើរដោយថាមពលព្រះអាទិត្យរបស់ខ្លួន ឈ្មោះថា Zephyr នៅកម្ពស់ ២៣​ គីឡូម៉ែត្រពីលើផែនដី។

ក្រុមហ៊ុន Airbus និយាយថា ការហោះហើរសាកល្បងដើរដោយថាមពលពន្លឺព្រះអាទិត្យរបស់យន្តហោះ Zephyr នៅក្នុងស្រទាប់បរិយាកាសទី២ នៃបរិយាកាសផែនដី បានបង្កើតឯតទគ្គកម្មពិភពលោកថ្មីមួយសម្រាប់រយៈកម្ពស់នៅរដូវក្តៅនេះ។

ឥឡូវក្រុមហ៊ុនចង់ដាក់ពង្រាយផ្កាយរណប HAPS សម្រាប់ការឃ្លាំមើលនិងពង្រីករលកអ៊ីនធឺណេតទៅកាន់តំបន់ដាច់ស្រយាលដែលគ្មានអ៊ីនធឺណេត។

យន្តហោះ Zephyr ទម្ងន់ ៧៥ គីឡូក្រាមដែលមានម៉ាស៊ីនតូចពីរនេះត្រូវបានផ្តល់ថាមពលដោយពន្លឺព្រះអាទិត្យដោយសារបន្ទះស្រូបពន្លឺព្រះអាទិត្យដែលមានស្លាបប្រវែង ២៥ ម៉ែត្រ។

ជាធម្មតា យន្តហោះនេះត្រូវបានបង្ហោះដោយដៃរបស់មនុស្សលើដីពី ៤ ទៅ ៥ នាក់ ដែលដើរលឿនៗឬរត់ត្រឹកៗចូលទៅក្នុងខ្យល់បក់តិចៗ ប៉ុន្តែមានសូហ្វវែនៅលើយន្តហោះនេះសម្រាប់ឱ្យមនុស្សបញ្ជាពីចម្ងាយ។

នៅពេលដាក់ដំណើរការពេញលេញសម្រាប់អតិថិជន យន្តហោះនេះនឹងមានតម្លៃថោកជាងនិងងាយស្រួលបញ្ជាជាងផ្កាយរណបក៏ដូចជាការចុះចតនិងការកែច្នៃឡើងវិញសម្រាប់បំណងផ្សេងទៀត ដែលនាំឱ្យអ៊ីនធឺណេតមានតម្លៃថោកខ្លាំង។ 

យោងតាមលោកស្រី Jana Rosenmann ប្រធានប្រព័ន្ធហោះហើរដោយគ្មានមនុស្សជិះនៅក្រុមហ៊ុន Airbus បានឱ្យដឹងថា យន្តហោះ Zephyr ឆាប់ៗនេះអាចនឹងចំណាយពេលហោះលើអាកាសរយៈពេល ៦ ខែ៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread