លោក Gareth Southgate អះអាងថា John Stones មិន​ប្រឈមនឹង​ហានីភ័យបាត់បង់​កៅអីក្នុងក្រុមជម្រើសជាតិ​ទេ

    លោក Gareth Southgate អះអាងថា លោកមិន​បារម្ភ​នឹង​ខ្សែការ​ពារ Jonh Stones ដែល​មិនសូវ​បាន​បង្ហាញសម្មភាព​ជាមួយនឹង​ក្លឹបនោះទេ បន្ទាប់ពី​កីឡាករ​រូបនេះ​មិន​ទាន់​បានបង្ហាញមុខជាមួយ​ក្រុម Manchester City នៅឡើយ​។ Stones ទើបបង្ហាញមុខ​ជាមួយ​ក្រុម​អង់គ្លេស​នៅ​រដូវកាល​នេះ ដោយ​លេង​បាន​ពីរ​ដង​កាលពីខែ​មុន ​មុន​ពេល​ក្រុម​អង់គ្លេស​ចាប់ផ្តើម​ប្រកួត​មួយ​ក្រុមអង់ដូរ៉ា​កាលពីថ្ងៃសៅរ៍។
    ខ្សែការពារ​រូបនេះរំពឹងថា នឹង​ត្រូវ​បានដាក់​ឲ្យ​លេង​សម្រាប់ការ​ប្រកួត​ជាមួយ​ក្រុម​ហុងគ្រី ដោយ​លោក Southgate គ្រោងកោះហៅ​កីឡាករ​ល្បីៗ​សម្រាប់​ការ​ប្រកួត​សំខាន់​នៅ​ពហុកីឡាដ្ឋាន Wembley បន្ទាប់ពី​លោក​ជ្រើសរើស​ក្រុម​ជម្រើស​បាន​ល្អ​សម្រាប់ការ​ប្រកួត​ជាមួយ​ក្រុម​អង់ដូរ៉ា។
    កន្លងមក លោក Southgate អះអាងច្បាស់ថា លោក​នឹង​ជ្រើសរើស​តែ​អ្នក​ដែល​បានបង្ហាញមុខ​ជាប្រចាំ​សម្រាប់ក្លឹបតែប៉ុណ្ណោះ ប៉ុន្តែ​គ្រូបង្វឹក​អង់គ្លេស​រូបនេះ​បាន​ប្តូរ​យុទ្ធសាស្ត្រ​ដោយ​បញ្ចូល​កីឡាករ​ដូចជា Stones ​ Ben Chilwell  Jesse Lingard និង Jadon Sancho ដែល​អ្នក​ទាំង​អស់​នេះ​មិន​បាន​បង្ហាញមុខ​សម្រាប់​ក្លឹប​របស់ខ្លួន​ជា​ប្រចាំទេ។
    ថ្លែង​បន្ទាប់ពីក្រុម​អង់គ្លេស​យក​ឈ្នះ​ក្រុម​អង់ដូរ៉ា លោក Southgate បានបង្ហើបប្រាប់ថា លោក​មាន​ជំនឿថា Stones នឹង​មាន​ឱកាស​លេង​គ្រប់គ្រាន់សម្រាប់ក្រុម City ដើម្បី​ជ្រោម​ជ្រែង​ដល់​ការ​ជ្រើស​រើស​៕
 

-->
adverise with khmeread