បុរសប្រេស៊ីលមហាសំណាង បានស្រោមដែកការពារទូរស័ព្ទរូប Hulk ការពារ កុំអីត្រូវចោរប្លន់បាញ់ធ្លុះខ្លួន

បុរសជនជាតិប្រេស៊ីលម្នាក់រស់រានមានជីវិតពីការបាញ់កាំភ្លើងអំឡុងពេលចោរប្លន់ បន្ទាប់ពីគ្រាប់កាំភ្លើងភ្លាតចេញពីស្រោមទូរស័ព្ទមានរូបតួអង្គ Incredible Hulk លើទូរស័ព្ទរបស់គាត់។

ជនរងគ្រោះអះអាងរឿងនេះទៅមន្ទីរពេទ្យ University Hospital ក្នុងទីក្រុង Petrolina ក្នុងរដ្ឋ Pernambuco ប្រទេសប្រេស៊ីលកាលពីល្ងាចថ្ងៃទី៧ តុលា។

នៅពេលគ្រូពេទ្យដឹងថាជនរងគ្រោះត្រូវចោរបាញ់ ពួកគេក៏បានរៀបចំបរិក្ខាសង្គ្រោះបន្ទាន់ក្រែងលោជនរងគ្រោះស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង។ យ៉ាងណាមិញនៅពេលពិនិត្យមើលគាត់ ពួកគេមិនឃើញគ្រាប់កាំភ្លើងប៉ះស្បែកគាត់សូម្បីតែបន្តិច។

កាំភ្លើងបានបាញ់តម្រង់ទៅត្រគាករបស់គាត់ មុនពេលវាត្រូវបានបញ្ឈប់ដោយស្រោមដែកនៃទូរស័ព្ទដៃ Motorola ដែលមានរូប Hulk ដែលជាតួអង្គមនុស្សអច្ឆរិយៈ។ ហើយក្នុងរឿងតួអង្គ Hulk ក៏មានស្បែកការពារគ្រាប់ ឬគ្រាប់ផ្លោងផងដែរ។

ថ្វីបើគ្រាប់កាំភ្លើងមិនបានទម្លុះសាច់គាត់ ប៉ុន្ដែគាត់ក៏បានរងការជាំស្បែកដោយសារសម្ពាធរបស់គ្រាប់កាំភ្លើងផងដែរ៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread