រោងចក្រផលិតស្រាចំណាស់ ១.៥០០ ឆ្នាំត្រូវបានរកឃើញនៅអ៊ីស្រាអែល

រោងចក្រផលិតស្រាដ៏ធំមួយដែលមានអាយុកាល ១.៥០០ ឆ្នាំត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីស្រាអែលនិងជាកន្លែងផលិតស្រាទំពាំងបាយជូរដ៏ធំបំផុតមិនធ្លាប់មានតាំងពីសម័យ Byzantine ។

យោងតាមអាជ្ញាធរវត្ថុបុរាណអ៊ីស្រាអែល រោងចក្រដ៏ទំនើបនាសម័យនោះដែលរកឃើញនៅទីក្រុង Yavne អាចផលិតស្រាបានរហូតដល់ពីរលានលីត្រក្នុងមួយឆ្នាំ។

សម្រាប់ការប្រៀបធៀប ចក្រភពអង់គ្លេសឥឡូវនេះផលិតស្រាទំពាំងបាយជូរបានតែ ៨ លានលីត្រក្នុងមួយឆ្នាំ។

ក្រុមបុរាណវិទូបានចំណាយពេលពីរឆ្នាំដើម្បីធ្វើកំណាយដីទំហំ ៧៥.០០០ ហ្វីតការ៉េ ដែលជាផ្នែកមួយនៃចំណាត់ការពីអាជ្ញាធរដែនដីអ៊ីស្រាអែលដើម្បីពង្រីកទីក្រុង Yavne ចូលទៅក្នុងតំបន់ជុំវិញ។

ពួកគេបានរកឃើញម៉ាស៊ីនបិតស្រាដ៏ធំចំនួន ៥ ឃ្លាំងសម្រាប់រក្សាទុកស្រាឱ្យមានអាយុកាលយូរ និងកន្លែងធ្វើទីផ្សារស្រា ហើយថែមទាំងមានឡសម្រាប់ដុតប៉ាន់ស្រាធ្វើពីដីឥដ្ឋទៀតផង។

រោងចក្រដែលរៀបចំនិងមានរចនាសម្ព័ន្ធយ៉ាងល្អមួយនេះបានផលិតស្រាក្នុងតំបន់ដែលគេស្គាល់ថា Gaza ឬ Ashkelon ដែលបន្ទាប់មកត្រូវបាននាំចេញទូទាំងតំបន់សមុទ្រមេឌីទែរ៉ាណេ។

ការផឹកស្រាជារឿងធម្មតាសម្រាប់មនុស្សពេញវ័យនិងកុមារក្នុងអំឡុងសម័យ Byzantine នៅប្រហែលឆ្នាំ ៥២០ នៃគ.ស ដោយសារតែគុណភាពទឹកសាបមិនល្អ៕ ប្រភព ៖ Daily Mail

 

-->
adverise with khmeread