ដានជើងអាយុជាង ៦ លានឆ្នាំត្រូវបានរកឃើញនៅលើកោះ Crete របស់ក្រិក

ក្រុមអ្នកវិទ្យាសាស្ត្របានលាតត្រដាងកាលពីថ្ងៃចន្ទទី១១តុលាថា ដានជើងចាស់បំផុតមុនជំនាន់មនុស្សកកើតគឺមានអាយុកាលជាង ៦ លានឆ្នាំ។

ដានជើងប្រហែល ៥០ ត្រូវបានកំណត់អត្តសញ្ញាណនៅជិតភូមិ Trachilos នៅលើចុងកោះ Crete របស់ក្រិកកាលពីឆ្នាំ ២០០២ ។

ដានជើងទាំងនេះត្រូវបានរកឃើញជាប្រភេទថ្មកំបោរដែលកកើតឡើងនៅច្រាំងសមុទ្រមេឌីទែរ៉ាណេបុរាណ។

ឥឡូវនេះ បច្ចេកទេសកំណត់កាលបរិច្ឆេទបានបង្ហាញថា ដានជើងទាំងនោះមានអាយុកាល ៦,០៥ លានឆ្នាំ ដោយធ្វើឱ្យពួកវាក្លាយជាភស្តុតាងផ្ទាល់ចាស់ជាងគេដែលបង្ហាញពីដានជើងដូចមនុស្ស។

ខណៈគេនៅមិនទាន់ច្បាស់ថាតើប្រភេទសត្វអ្វីបានបន្សល់ទុកដានជើងនេះ ដានជើងទាំងនេះគឺមានទម្រង់ដូចដានជើងមនុស្សយ៉ាងពិសេស ដោយមានមេជើងប្រហាក់ប្រហែលនឹងមនុស្សយើងនិងមានក្លែបបាតជើងដូចស្វាភ្នំ។

កាលពី៦លានឆ្នាំមុន កោះ Crete គឺនៅជាប់នឹងដីគោកក្រិកទេ ដែលនេះមានន័យថា ពពួកស្វាដំបូងគេឈ្មោះ Hominini អាចរស់នៅទូទាំងទ្វីបអឺរ៉ុបភាគអាគ្នេយ៍ក៏ដូចជានៅទ្វីបអាហ្វ្រិក៕ ប្រភព ៖ Daily Mail

-->
adverise with khmeread