យានរបស់ណាសាលាត្រដាងថាមាត់ភ្នំភ្លើង Jezero នៅលើភពព្រះអង្គារធ្លាប់ជាបឹងស្ងប់ស្ងាត់មួយកាលពី៣,៧លានឆ្នាំមុន

រូបភាពពីយាន Perseverance Rover របស់អង្គការណាសាបានលាតត្រដាងថា មាត់ភ្នំភ្លើង Jezero នៅលើភពព្រះអង្គារគឺជាបឹងដ៏ស្ងប់ស្ងាត់មួយកាលពី ៣,៧ ពាន់លានឆ្នាំមុនប៉ុន្តែទឹកជំនន់ភ្លាមៗបានទម្លាក់ផ្ទាំងថ្មធំៗទៅលើតំបន់ដីសណ្តនេះ។

យាន Perseverance Rover បានឈប់នៅមាត់ភ្នំភ្លើងនេះចាប់តាំងពីវាបានមកដល់ភពក្រហមនេះកាលពីខែកុម្ភៈដោយបានបញ្ជូនរូបភាពថ្មនិងបាតុភូតផ្សេងៗមកផែនដីវិញ។

រូបភាពចុងក្រោយបង្អស់គឺថតនៅខាងក្នុងមាត់ភ្នំភ្លើងបុរាណនិងសិក្សាលម្អិតដោយអ្នកជំនាញមកពីវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (MIT) នៅ Cambridge។

ពួកគេបានរកឃើញថាក្នុងអំឡុងពេលដែលវានៅជាបឹង មាត់ភ្នំភ្លើង Jezero ត្រូវបានចិញ្ចឹមដោយទន្លេតូចមួយដោយមានហេតុការណ៍លិចលង់ម្តងម្កាលបង្ខំឱ្យទឹកហូរហៀរមាត់ច្រាំង។

ទឹកជំនន់នេះមានថាមពលគ្រប់គ្រាន់ដើម្បីធ្វើឱ្យបាក់ផ្ទាំងថ្មធំៗពីចម្ងាយរាប់សិបគីឡូម៉ែត្រនៅខាងលើ និងធ្វើឱ្យទឹកធ្លាយចេញអស់ នៅសល់តែផ្ទាំងថ្មធំៗបន្សល់ដល់សព្វថ្ងៃនេះ។

ក្រុមអ្នកស្រាវជ្រាវផ្អែកការរកឃើញរបស់ពួកគេលើរូបភាពផ្ទាំងថ្មនៅខាងក្នុងរណ្ដៅដីនៅខាងលិចនិងប្រៀបធៀបពួកវាទៅនឹងរូបភាពផ្កាយរណបមុនៗដែលលយចេញមកខាងក្រៅ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread