ប៉ូលិសស្រុកឧដុង្គ ឃាត់មុខសញ្ញាសង្ស័យប្រុសស្រី២នាក់ពាក់ព័ន្ធគ្រឿងញៀន

កំពង់ស្ពឺ ៖ កម្លាំងប៉ូលិសស្រុកឧដុង្គ បានចុះបង្ក្រាបមុខសញ្ញាសង្ស័យប្រុសស្រី២នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៤ល្ងាច នៅចំណុចភូមិឈូកស ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ បូ ប៊ុន្នី ភេទប្រុស អាយុ៣១ឆ្នាំ និង២-ឈ្មោះ ទៀង សុខឡេង ភេទស្រី អាយុ២៩ឆ្នាំ ទាំង២នាក់នៅភូមិឈូកស ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់ (១មធ្យម និង ២ធំ), ម៉ូតូ ១គ្រឿង និង ទូរសព្ទដៃ ៣គ្រឿង។

ចំពោះករណីនេះការិយាល័យប៉ូលិសជំនាញ បាននិងកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread