ទិញថ្នាំញៀនម្តង២០ម៉ឺនរៀលមកលក់បន្ត ត្រូវប៉ូលិសស្រុកកោះធំវ៉ៃខ្នោះ

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៦ និង១៥នាទី នៅចំណុចផ្ទះជនសង្ស័យភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មីស្រុកកោះធំ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឡឹម មករា ហៅអាកណ្តុរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ។ធ្វើតេស្តរហ័សរក COVID.19 លទ្ធផលអវិជ្ជមាន (-) ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមលទ្ធផលវិជ្ជមាន(+)។

វត្ថុតាងចាប់យកមាន ១-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក (ice) ចំនួន០៣ កញ្ចប់ធំ, ២-ទូរសព្ទដៃណូគាចុចពិលចំនួន០២គ្រឿង រួមទាំងសម្ភារសម្រាប់វេចខ្ចប់ច្រកថ្នាំញៀននឹងប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៦ និង១៥នាទី មានប្រជាពលរដ្ឋល្អបានរាយការណ៍មកប៉ូលិសផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំថា «មានមុខសញ្ញាកំពុងតែធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះជនសង្ស័យខាងលើនេះ»។

ប៉ូលិសបន្តថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនិយ៍ឯក ស៊ីម ឃាង អធិការប៉ូលិសស្រុកកោះធំ បានបញ្ជាឱ្យប៉ូលិសផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ ចុះទៅសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកថ្មី ដើម្បីធ្វើការស្រាវជ្រាវករណីខាងលើនេះ រហូតឈានដល់ការឃាត់ខ្លួនបានមុខសញ្ញាជួញដូរថ្នាំញៀនបានម្នាក់ឈ្មោះ ឡឹម មករា ហៅអាកណ្តុរ រួមទាំងវត្ថុតាងម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ៣កញ្ចប់ធំដែលបានលាក់ទុកនៅក្នុងកញ្ចប់បារីនិងសម្ភារវេចខ្ចប់ប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានឆ្លើយសារភាពថា «ចំពោះម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកនេះគឺបានទៅទិញពីឈ្មោះលាង ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិព្រែកមេស្រុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល​ដោយបានទិញក្នុងមួយកញ្ចប់ធំក្នុងតំម្លៃ២០ម៉ឺនរៀល (ម្ភៃម៉ឺនរៀល) ដើម្បីយកមកទុកលក់និងចែកចាយបន្តឱ្យទៅគេ»៕


 

-->
adverise with khmeread