ប៉ូលិសស្រុកភ្នំព្រឹក ​ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

បាត់ដំបង ៖​ កម្លាំងប៉ូលិសផ្នែកប្រឆាំងគ្រឿងញៀនស្រុកភ្នំព្រឹក ​សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបួរ  បានចុះប្រតិបត្តិការ​ បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​មួយករណី​ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃអាទិត្យ ទី១០ ខែតុលា​ ឆ្នាំ២០២១ វេលាម៉ោង ១រសៀល នៅចំណុចក្រុមទី៤ ភូមិបួរ ឃុំបួរ​ ស្រុកភ្នំព្រឹក ​ខេត្តបាត់ដំបង​។

ប៉ូលិសនិយាយថា  ជនសង្ស័យ​ឈ្មោះ ប្រម​ ផាត​ ភេទប្រុស​ អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ​ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ដកហូតបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន ០២ថង់ ទម្ងន់ ០,៦៧ ក្រាម (ទាំងសម្បក), ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ាWY) ០១ថង់ទម្ងន់ ០,១០ ទាំងសម្បកនិងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ជនល្មើសនិងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង៕

-->
adverise with khmeread