ជនសង្ស័យទាំង៣នាក់ពាក់ព័ន្ធហិង្សា បានបញ្ជូនចូលក្នុងគុកបានសម្រេចហើយ

ប៉ៃលិន ៖ កម្លាំងប៉ូលិសផ្នែកយុត្តិធម៌ក្រុងប៉ៃលិន បាននាំខ្លួនជនសង្ស័យ៣នាក់ ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តិនៅចំណុចផ្លូវវាងក្រុង ស្ថិតក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។

ប៉ូលិសនិយាយថា ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ៥១៤ ៥១២ ៥១៦ព្រ/ទ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ របស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន រួមមាន ១-ឈ្មោះ ចាន់ សុផល ហៅឆែប ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ទីលំនៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន,​ ២-ឈ្មោះ ឡុក វណ្ណ: ហៅវណ្ណា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ រស់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និង៣-ឈ្មោះ ជីវ តាំងអ៊ី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បានបញ្ជូនចូលក្នុងគុកបានសម្រេចហើយ៕

-->
adverise with khmeread