Manchester United ត្រៀម​លក់​កីឡាករ Jesse Lingard នៅ​ខែមករា​

    ខ្សែបម្រើ Jesse Lingard របស់​ក្លឹប Manchester United អាចនឹង​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរចេញ​ ស្របពេលដែល​ក្លឹប Manchester United ត្រៀម​ទទួល​យក​សំណើក្នុងតម្លៃ​១៥លានផោន​ ប្រសិនបើ​កីឡាកររូបនេះមិនព្រមចុះកិច្ច​សន្យា​លេងថ្មី។
    កីឡាករ​វ័យ​២៨​ឆ្នាំរូបនេះ​ស្ថិតនៅ​ឆ្នាំចុងក្រោយ​នៃកិច្ចសន្យា​របស់ខ្លួន​ ហើយ​កំពុង​ស្វះស្វែង​រកច្រកចូល​ក្រុមជម្រើស​របស់​លោក Ole Gunnar Solskjaer បន្ទាប់ពី​ធ្វើបាន​ល្អ អំឡុងពេល​ខ្ចីជើងទៅ​ក្លឹប West Ham កាលពីរដូវកាល​មុន។
    តាមព័ត៌មាន​ថា កីឡាករ Lingard ចង់​បានការធានា​ឱកាសនៅក្នុង​ក្រុម​ជម្រើស​ដំបូង​ មុន​ពេល​ចុះកិច្ច​សន្យា​លេង​ថ្មីដែល​មាន​តម្លៃ​១៣៥.០០០ផោន​ក្នុងមួយសប្តាហ៍​ ហើយ​ប្រសិនបើ​កីឡាកររូបនេះសម្រេចចិត្ត​ចាកចេញ United ក៏មិន​ចង់​បាត់បង់កីឡាកររូបនេះ​ដោយ​ឥតតម្លៃខ្លួន​ផ្ទេរដែរ។
    ក្លឹប West Ham ប្រាកដជា​ស័ក្តិសម​សម្រាប់ Lingard ទីដែល​កីឡាកររូបនេះ​រកបាន​៩គ្រាប់​នៅក្នុងការបង្ហាញមុខ​១៩​លើក​កាលពីរដូវកាល​មុន។
    Leicester កន្លងមកធ្លាប់ត្រូវ​បាន​ភ្ជាប់ជាមួយ​នឹង​កីឡាករ​អន្តរជាតិ​អង់គ្លេស​ផងដែរ ស្របពេល​គេរំពឹងថា ក្លឹប Newcastle នឹងចំណាយ​ប្រាក់នៅខែមករា​ផងដែរ បន្ទាប់ពី​ក្លឹបនេះត្រូវ​បាន​លក់ទៅ​ឲ្យ​ក្រុមហ៊ុន​សាអូឌីអារ៉ាប៊ី៕
 

-->
adverise with khmeread