Liverpool នឹងបើកការចរចាផ្ទេរកីឡាករ Ousmane Dembele នៅរដូវក្តៅឆ្នាំក្រោយ

    តាមព័ត៌មានថា ក្លឹប Liverpool ចាប់ផ្តើម​ចរចា ដើម្បី​ផ្ទេរ​កីឡាករ Ousmane Dembele របស់ក្លឹប Barcelona ដោយ​មិន​បាច់ចំណាយ​តម្លៃខ្លួន​ផ្ទេរ​​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ​។
    ខ្សែបម្រើស្លាបរូប​នេះ​នឹងចប់កិច្ចសន្យា​នៅពហុកីឡាដ្ឋាន Nou Camp នៅដំណាច់​យុទ្ធនាការ​ ហើយ​គេនិយាយថា តំណាង​របស់​កីឡាកររូបនេះត្រៀម​ខ្លួន​ស្តាប់ចំណាប់អារម្មណ៍​របស់​ក្លឹបនានា។​
    ក្លឹប Liverpool ពិតជា​ចង់បាន​ Dembele មក​លេងនៅពហុកីឡាដ្ឋាន Anfield ហើយ​ចាត់ទុក​កីឡាករ​រូបនេះ​គឺជា​កីឡាករ​សំខាន់​នៅក្នុងជម្រើស​តំបន់​ប្រយុទ្ធ​។
    លោក Jurgen Klopp ពេញចិត្ត​នឹងកីឡាករវ័យ២៤ឆ្នាំរូបនេះ ហើយ​តាម​ព័ត៌មានថា ប្រធានបច្ចេកទេស​ Michael Edwards បានទាក់ទងជាមួយលោក Moussa Sissoko ជាតំណាង​របស់​កីឡាករ Dembele ។
    មានការអះអាងថា លោក Edwards បាន​បញ្ជាក់ច្បាស់ជាមួយក្រុមហ៊ុន Fenway Sports Group ជាម្ចាស់ក្លឹប Liverpool ថា Dembele គឺជា​គោលដៅ​អាទិភាព​និង​ទទូច​ឲ្យ​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាកររូបនេះ។
    ក្លឹប Liverpool មិនអាចចរចាជាផ្លូវការជាមួយ Dembele រហូត​ដល់​ថ្ងៃទី​១​ខែ​មករា​ នៅពេល​កីឡាករ​រូបនេះឈាន​ចូល​រយៈ​ពេល​៦ខែ​ចុងក្រោយ​នៃកិច្ច​សន្យា​លេង​ជាមួយក្លឹប Barcelona៕
 

-->
adverise with khmeread