Raheem Sterling មាន​បំណង​ចុះកិច្ច​សន្យា​លេង​ថ្មី បើសិនជាមានការ​ធានាកៅអីនៅក្នុងក្រុមជម្រើស​

    កីឡាករ Raheem Sterling មាន​បំណងចុះកិច្ច​សន្យា​លេង​ថ្មី​ជាមួយ​ក្លឹប Manchester City ប៉ុន្តែ​លុះត្រាខ្លួន​ទទួល​បាន​ការធានា​អំពីអនាគត​ក្រោមការ​ដឹកនាំ​របស់​លោក Pep Guardiola។
    Sterling ពេញចិត្ត​នឹង​ពេលវេលារដូវក្តៅជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្នុងឋានៈជាកីឡាករម្នាក់ក្នុងចំណោម​កីឡាករ​ឆ្នើម​របស់​លោក Gareth Southgate នៅក្នុង​ព្រឹត្តិការណ៍​ Euro 2020 ដោយ​ជួយ​ក្រុម​អង់គ្លេស​ឈាន​ទៅ​វគ្គផ្តាច់ព្រ័ត្តជាមួយក្រុមអ៊ីតាលី​នៅពហុកីឡាដ្ឋាន Wembley ដោយ​រក​បាន​៣គ្រាប់​ផងដែរ​នៅក្នុង​ព្រឹត្តិការណ៍​នោះ​ ប៉ុន្តែហាក់ដូចជា​ធ្វើមិនបាន​ល្អ​ក្រោយពេល​វិលត្រឡប់​មក​កាន់​ក្លឹបវិញ។
    កីឡាករ​វ័យ២៦​ឆ្នាំរូប​នេះ​ចាប់ផ្តើម​បង្ហាញមុខ​បាន​ពីរ​លើក​នៅក្របខណ្ឌ Premier League នៅ​រដូវកាល​នេះ ស្របពេល​គ្រូបង្វឹក Guardiola ពេញចិត្ត​ដាក់​ឲ្យ​កីឡាករ​ចំណូល​ថ្មី​ Jack Grealish  Phil Foden និង Gabriel Jesus លេងនៅ​តំបន់​ប្រយុទ្ធ។
Sterling នៅសល់​កិច្ច​សន្យា​លេង​ពីរ​ឆ្នាំ​ទៀត​នៅពហុកីឡាដ្ឋាន Etihad និង​ត្រូវ​បាន​ភ្ជាប់ទៅនឹង​កិច្ច​សន្យាផ្ទេរ​ចេញ​នៅ​ខែមករា​នេះ បន្ទាប់ពី​មិនសូវ​មាន​ឱកាស​បង្ហាញមុខ​ ប៉ុន្តែ​កីឡាកររូបនេះ​នឹងពិចារណា​ពីលក្ខខណ្ឌថ្មី ប្រសិនបើ​លោក Guardiola ធានា​ថា ខ្លួន​គឺជា​កីឡាករ​សំខាន់​៕
 

-->
adverise with khmeread