នៅដាណឺម៉ាក ប្រសិនបើអ្នកនៅលីវនៅអាយុ២៥ គេមានប្រពៃណីមួយគឺចងអ្នកនៅលើផ្លូវសាធារណៈហើយប៉ាតឈើអែមនៅថ្ងៃខួបកំណើតរបស់អ្នក!

នៅពេលផុតទិវានៃក្តីស្រឡាញ់ អ្នកនៅលីវភាគច្រើនច្បាស់ជាដកដង្ហើមធំៗថា "រួចខ្លួនមួយគ្រាហើយ!"។ តែទោះយ៉ាងណា ប្រសិនបើអ្នករស់នៅប្រទេសដាណឺម៉ាក សុបិនអាក្រក់នេះនឹងនៅតែបន្ត។

ដូចដែលអត្ថបទមួយនៅក្នុងវេបសាយ The Telegraph បានបកស្រាយ ដងផ្លូវនានានៅដាណឺម៉ាកជារឿយៗគឺគ្របដណ្តប់ដោយម្សៅឈើអែម ហើយវាជាផ្នែកមួយនៃប្រពៃណីដែលមានតាំងពីយូរយារណាស់មកហើយ។

នៅពេលអ្នកមានអាយុ ២៥ ឆ្នាំប្រសិនបើអ្នកមិនទាន់រៀបការ វាជាទម្លាប់នៅដាណឺម៉ាកគឺត្រូវឱ្យមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នកប៉ាតម្សៅឈើអែមលើអ្នកនៅលើដងផ្លូវសាធារណៈ។

ពួកគេមិនលេងស្រួលៗជាមួយអ្នកនោះទេ ដោយចងអ្នកនឹងកៅអី ប៉ាតម្សៅឈើអែមពីក្បាលដល់ចុងជើង ហើយជះទឹកជោគខ្លួនដើម្បីឈើអែមស្អិតពេញខ្លួនរបស់អ្នក។

បុរសដាណឺម៉ាកម្នាក់បានប្រាប់ The Telegraph ថាប្រពៃណីនេះអាចមានអាយុកាលរាប់រយឆ្នាំមកហើយនៅពេលដែលអ្នកលក់ឈើអែមធ្វើដំណើរជុំវិញប្រទេសហើយនៅតែនៅលីវ ពីព្រោះពួកគេមិនដែលនៅមួយកន្លែងបានយូរដើម្បីរួមរស់ជាមួយនរណាម្នាក់នោះឡើយ។

បុរសលក់ឈើអែមភាគច្រើនមិនដែលរកបានដៃគូជីវិតទេ ហើយត្រូវគេហៅថា Pebersvends ដែលមានន័យថា "កំលោះម្ទេសប្លោក"។ ចំណែក ស្ត្រីនៅលីវត្រូវគេហៅថា "Pebermø" ឬ "ក្រមុំម្ទេសផ្លោក"៕

-->
adverise with khmeread