វិបត្តិបន្ទះឈីបលើពិភពលោកកាន់តែយ៉ាប់យ៉ឺនទៅៗ

កង្វះបន្ទះឈីបកុំព្យូទ័រ ការកកស្ទះកំពង់ផែ និងកង្វះខាតធ្ងន់ធ្ងរនៃអ្នកបើកបររថយន្តដឹកទំនិញកំពុងធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ធំៗរបស់ពិភពលោកស្ថិតនៅក្រោមភាពតានតឹងខ្លាំង។

សុបិនអាក្រក់នៃសង្វាក់ផ្គត់ផ្គង់កំពុងធ្វើឱ្យឡើងថ្លៃទំនិញសម្រាប់អ្នកប្រើប្រាស់និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ ជាអកុសល ក្រុមហ៊ុន Moody's Analytics បានព្រមានថា ការរំខានដល់សង្វាក់ផ្គត់ផ្គង់ "នឹងកាន់តែអាក្រក់មុនពេលពួកវាប្រសើរឡើង" ។

Moody បានសរសេរនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃចន្ទទី១១តុលាថា "នៅពេលដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកបន្តប្រមូលផ្តុំសន្ទុះ អ្វីដែលកាន់តែច្បាស់ឡើងៗនោះគឺថាតើវានឹងត្រូវស្ទុះទៅមុខយ៉ាងម៉េចបើមានការរំខានដល់សង្វាក់ផ្គត់ផ្គង់ដែលឥឡូវនេះកំពុងលេចឡើងនៅគ្រប់ជ្រុងនៃពិភពលោក"។

តាមពិតទៅអង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចអាមេរិកឆ្នាំ ២០២១ កាលពីថ្ងៃអង្គារចំនួន១ភាគរយ ដែលភាគច្រើនបំផុតសម្រាប់សេដ្ឋកិច្ចនៃក្រុមប្រទេស G7 ។ IMF បានទម្លាក់ការព្យាករណ៍ដោយសារការរំខានដល់សង្វាក់ផ្គត់ផ្គង់និងការធ្លាក់ចុះនៃការប្រើប្រាស់ ដែលជំរុញដោយផ្នែកខ្លះនៃការជាប់គាំងខ្សែសង្វាក់ផ្គត់ផ្គង់ដូចជាការខ្វះរថយន្តថ្មីៗចំពេលកំពុងខ្វះបន្ទះឈីប។

Moody បានសរសេរនៅក្នុងរបាយការណ៍នេះថា "ការត្រួតពិនិត្យព្រំដែននិងការរឹតបន្តឹងការចល័តទី ភាពមិនអាចរកបាននៃលិខិតឆ្លងដែនវ៉ាក់សាំងជាសកល និងការថយចុះតម្រូវការពីអតិថិជនបានរួមបញ្ចូលគ្នាក្លាយជាព្យុះដ៏ល្អឥតខ្ចោះ ខណៈផលិតកម្មពិភពលោកនឹងត្រូវរាំងស្ទះ ដោយសារតែការដឹកជញ្ជូនមិនទាន់ពេលកំណត់ ថ្លៃដើមនឹងកើនឡើង និងកំណើនផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោកនឹងមិនមានភាពរឹងមាំទេ"។

Moody បាននិយាយថា "ចំណុចខ្សោយបំផុត" អាចជាកង្វះអ្នកបើកបររថយន្តដឹកទំនិញដែលជាបញ្ហាដែលបានរួមចំណែកដល់ការកកស្ទះនៅកំពង់ផែ និងបណ្តាលឱ្យស្ថានីយប្រេងឥន្ធនៈនៅចក្រភពអង់គ្លេសរីងស្ងួតប្រេង។ ជាអកុសល Moody បានព្រមានថាមាន "ពពកខ្មៅនៅខាងមុខច្រើន" ពីព្រោះកត្តាជាច្រើនបានធ្វើឱ្យការយកឈ្នះលើការផ្គត់ផ្គង់ជួបបញ្ហា។

ទីមួយក្រុមហ៊ុនបានចង្អុលបង្ហាញពីភាពខុសប្លែកគ្នានៅក្នុងរបៀបដែលប្រទេសនានាកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ ពោលគឺប្រទេសចិនគ្មានបំណងចង់មានករណីឆ្លងកូវីដសូម្បី១ករណី ខណៈដែលសហរដ្ឋអាមេរិក "មានឆន្ទៈក្នុងការរស់នៅជាមួយកូវីដ១៩ជាជំងឺរាតត្បាត"។

អ្នកវិភាគបានសរសេរថា "នេះបង្ហាញពីបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ការសម្រួលដល់ច្បាប់និងបទបញ្ជាដើម្បីឱ្យកម្មករដឹកជញ្ជូនចេញចូលកំពង់ផែនិងមជ្ឈមណ្ឌលនានាជុំវិញពិភពលោកបានស្រួល"៕ ប្រភព ៖ CNN

-->
adverise with khmeread