វិទ្យុអាហ្វហ្គានីស្ថានដ៏រស់រវើកបំផុតក្លាយជាវិទ្យុស្ងប់ស្ងាត់ចាក់តែធម៌រាល់ថ្ងៃ

ស្ថានីយវិទ្យុ Urooj ធ្លាប់មានក្រុមអ្នកសារព័ត៌មានជាច្រើននាក់ផលិតព្រឹត្តិបត្រព័ត៌មានប៉ុន្តែចាប់តាំងពីតាលីបង់មកដល់ទីក្រុង លោក Ebrahim Parhar អង្គុយតែម្នាក់ឯងចាក់ផ្សាយម៉ោងទេសនាធម៌។

លោក Parhar បានបើកដំណើរការវិទ្យុ Urooj ដែលមានន័យថា "រះត្រដែត" នៅទីក្រុង Pashto នៅភាគខាងលិចទីក្រុង Farah កាលពី ៦ ឆ្នាំមុនដោយជ្រើសរើសកម្មវិធីយ៉ាងទូលំទូលាយសម្រាប់អ្នកស្តាប់ ដែលខ្វះខាតប្រព័ន្ធផ្សព្វផ្សាយដើម្បីតាមដានព័ត៌មាន។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "យើងមានកម្មវិធីសាសនានយោបាយសង្គមនិងតន្រ្តី" ដោយបន្ថែមថារហូតដល់ ២ ខែកន្លងទៅ ស្ថានីយបានចាក់ផ្សាយកម្មវិធីផ្សេងៗគ្នារយៈពេល ១៩ ម៉ោងក្នុងមួយថ្ងៃ។

ប៉ុន្តែនៅពេលដែលក្រុមតាលីបង់បានឡើងកាន់អំណាចនៅពាក់កណ្តាលខែសីហាដោយប្តេជ្ញាស្តារច្បាប់ Sharia ឡើងវិញ អ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរ។

បុរសវ័យ ៣៥ ឆ្នាំដែលមានសក់ខ្លីខ្មៅក្រឹបនិងប្រសីភ្នែកពណ៌ខៀវមុតថ្លា បានចាក់តែផឹកនិងត្រៀមឧបករណ៍ផ្សាយ ហើយនិយាយថា "គួរឱ្យស្តាយ កម្មវិធីទាំងអស់លែងមានហើយគឺសល់តែមួយប៉ុណ្ណោះ គឺកម្មវិធីធម៌"។

"យើងរៀបចំបញ្ជីចាក់ផ្សាយនៅពេលព្រឹកហើយចាក់ឡើងវិញនៅពេលថ្ងៃពីព្រោះគ្មានកម្មវិធីផ្សាយផ្ទាល់នោះទេ"។

គាត់ត្រូវបណ្តេញបុគ្គលិកទាំង ១៨ នាក់របស់គាត់ចេញ ដែលក្នុងនោះមានស្រី ៨ នាក់។

លោកនិយាយថា "យើងបានបណ្តេញបុគ្គលិកចេញអស់" ដោយចង្អុលបង្ហាញថា "រាល់កុងត្រានិងការផ្សាយពាណិជ្ជកម្មដែលយើងមានត្រូវបានលុយចោលអស់ហើយ"។ 

"ប្រសិនបើស្ថានភាពបច្ចុប្បន្ននៅតែបន្ត វាទំនងណាស់ថា យើងច្បាស់ជាត្រូវបិទស្ថានីយវត្ថុនេះចោលហើយ"។ 

នាង Marya Sultani អាយុ២៥ឆ្នាំ ជាអតីតអ្នកអានព័ត៌មានឱ្យវិទ្យុនេះ បាននិយាយថា ការមកដល់របស់តាលីបង់បានបំផ្លាញសុបិនរបស់នាងក្នុងការក្លាយជាអ្នកកាសែតស្រីដ៏ល្បីល្បាញនៅខេត្ត Farah។

នាង Marya ទទូលក្បាលក្រណាត់ខ្មៅ បានប្រាប់​ AFP ថា "បំណងប្រាថ្នាបានក្លាយជាការពិត ហើយខ្ញុំបានក្លាយជាអ្នកកាសែត ប៉ុន្តែជាមួយការវិលត្រឡប់មកកាន់អំណាចវិញរបស់តាលីបង់ អ្វីៗបានឈានដល់ទីបញ្ចប់"៕ ប្រភព ៖ Bangkok Post

-->
adverise with khmeread