កំពុងធ្វើសំណង់នៅជាន់ទី៣០ កម្មករម្នាក់សុំមេការទៅបត់ជើងតូចនៅជាន់ផ្ទាល់ដី...ខ្លាចខាតម៉ោង មេការប្រាប់ឱ្យកម្មករធ្វើរឿងមិននឹកស្មានមួយ

សំណើច ៖ កម្មករសំណង់ម្នាក់កំពុងធ្វើការនៅជាន់ទី ៣០ នៃអគារខ្ពស់កប់ពពកមួយ នៅពេលគាត់ឈឺបត់ជើងតូច។ គាត់បានទៅជិតមេការហើយប្រាប់មេការថាគាត់សុំចុះទៅប្រើបន្ទប់ទឹកជាន់ផ្ទាល់ដីដើម្បីនោម។ មេការប្រាប់កម្មករនោះថាឯងឆ្កួតហើយ គ្រាន់តែចុះនិងឡើងមកវិញខាតពេលកន្លះម៉ោងបាត់ទៅហើយ។

មេការបានរុញបន្ទះក្តារលយទៅគែមអគារហើយឈរជាន់នៅចុងម្ខាងហើយប្រាប់កម្មករនោះឱ្យចេញទៅចុងម្ខាងទៀតរួចនោមទៅ។ មេការបានប្រាប់កម្មករនោះថាអគារមានកម្ពស់ ៣០ ជាន់ចឹងទឹកនោមវានឹងហួតអស់មុននឹងវាធ្លាក់ដល់ដី។ ដូច្នេះកម្មករនោះក៏សម្រេចចិត្តស្តាប់តាមមេការ។

ភ្លាមនោះស្រាប់តែទូរស័ព្ទដៃរបស់មេការរោទិ៍ឡើងហើយគាត់បានដើរចេញពីក្តារដើម្បីឆ្លើយទូរស័ព្ទ ជាហេតុបណ្តាលឱ្យកម្មករធ្លាក់ស្លាប់ទាំងកំពុងបត់ជើងតូច!

អ្នកស៊ើបអង្កេតបានសួរជាងភ្លើងម្នាក់ដែលធ្វើការនៅជាន់ទី ២៧ ថាតើរូបគេបានដឹងថាមានរឿងអ្វីកើតឡើងទេ។ ជាងភ្លើងតបថា "មិនច្បាស់ដែរ ប៉ុន្តែខ្ញុំគិតថាវាទាក់ទងនឹងការសម្រេចកាមដោយដៃ"។

អ្នកស៊ើបអង្កេតឆ្ងល់ហើយសួរ ៖ "ម៉េចក៏ពាក់ព័ន្ធនឹងការសម្រេចកាមដោយដៃទៅវិញ?"។ 

ជាងភ្លើងតបថា "ខ្ញុំបានឃើញកម្មករនោះស្រែកយ៉ាងរំភើបទាំងដៃកំពុងកាន់ប្រដាប់ភេទ ហើយក៏ធ្លាក់ទៅដី!"៕ 

-->
adverise with khmeread