ទាហានអង់គ្លេសម្នាក់ស្លា.ប់ពេលកំពុងហ្វឹកហាត់ ក្រោយរថក្រោះក្រឡាប់

យោងតាមរបាយការណ៍ព័ត៌មាននានាបានឱ្យដឹងថា ទាហានអាយុ ២៣ ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីរថក្រោះមួយក្រឡាប់អំឡុងពេលហ្វឹកហ្វឺនយោធានៅតំបន់ទំនាប Salisbury ។

រថយន្តសង្គ្រោះបន្ទាន់នៅតំបន់ Hampshire និង Isle of Wight និងគ្រូពេទ្យឯកទេសផ្សេងទៀតត្រូវបានតេហៅទៅផ្លូវសាធារណៈនៅភូមិ Enford នៃតំបន់ Wiltshire មុនឈានដល់ពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ។

សេវាកម្មសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ឆ្លងកាត់ភូមិដែលមានចំងាយប្រហែល ១០ ម៉ាយល៍ខាងត្បូងស្រុក Devizes បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ។

សេវាកម្មជួយសង្គ្រោះនិងពន្លត់អគ្គីភ័យ Dorset និង Wiltshire បានបញ្ជាក់ថាខ្លួនបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន ២ គ្រឿងពី Pewsey និង Ludgershall និងអង្គភាពជួយសង្គ្រោះធុនធ្ងន់ពី Trowbridge ទៅកន្លែងកើតហេតុ។

ក្រុមឆ្លើយតបនៅតំបន់គ្រោះថ្នាក់ ដែលបង្កើតឡើងដោយក្រុមគ្រូពេទ្យឯកទេសមានការបណ្តុះបណ្តាលច្បាស់លាស់ដើម្បីដោះស្រាយឧបទ្ទវហេតុធ្ងន់ធ្ងរបំផុត និងរថយន្តសង្រ្គោះបន្ទាន់មកពីក្រុម South Western Ambulance Service ជាច្រើនផ្សេងទៀតត្រូវបានគេឃើញឆ្លើយតបរួមជាមួយក្រុមអ្នកពន្លត់អគ្គីភ័យ។

ក្នុងហេតុការក្រឡាប់រថក្រោះនេះទាហានរូបនេះបានរងរបួសធ្ងន់ធ្ងរ ប៉ុន្តែត្រូវបានប្រកាសស្លាប់នៅពេលអ្នកសង្គ្រោះមកដល់៕ ប្រភព ៖ Daily Mail

-->
adverise with khmeread